ក្ដារចុចអក្សរខ្មែរថ្មីមួយទៀត ស្រួលប្រើមិនចាញ់ក្ដារចុច Original របស់ Google
- ព្រហស្បតិ៍, 8 មិថុនា 2017 06:37
- ចំនួនមតិ 4
ចន្លោះមិនឃើញ
កាលពីជាងមួយសប្តាហ៍មុន ប្រិយមិត្តប្រាកដជាបានដឹងហើយពីក្ដារចុចអក្សរខ្មែរដែលមានសណ្ឋាននិងរបៀបប្រើដូចទៅនឹងក្ដារចុចឆ្លាតវៃរបស់ស្ថាបនិក AlienDev ដែលក្រុមការងារបានធ្វើការបង្ហាញជូន។ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តទៅសាកល្បងក្ដារចុចថ្មីមួយទៀត ធានាជាប់ចិត្តពេលបានប្រើហើយ។
TTKeyboard ជាក្ដារចុចដែលមានមុខងារសាមញ្ញ ស្រួលប្រើ ងាយធ្វើចលនាបំលាស់ប្តូរទីតាំងពេលវាយអក្សរជាពិសេសនៅពេលវាយអក្សរខ្មែរ គ្រាន់តែចុចរូបព្រួញចុះឡើង។ វាមានគ្រប់តួអក្សរទាំង ៣៣ តួ មានស្រះ ព្យញ្ជនៈ លេខ ស្រះនិស្ស័យជាដើម ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺ Interface របស់វាដូចទៅនឹងក្ដារចុចដើមរបស់ Google។
ចង់ដឹងពីរបៀបតំឡើងវា សូមមើលការណែនាំខាងក្រោមនេះ
អានបន្ត៖
No comments:
Post a Comment