Friday, June 23, 2017

ពាក្យបច្ចេកទេស Internet ទាំង 20 សម្រាប់អ្នកថ្មីបំផុតទើបនឹងចេះប្រើ…..


ពាក្យបច្ចេកទេស Internet ទាំង 20 សម្រាប់អ្នកថ្មីបំផុតទើបនឹងចេះប្រើ…..


Image result for word in internet user

  1. June 20, 2017 No Comments ពាក្យថា internet ពាក់ព័ន្ធរវាងបណ្ដាញកុំព្យូទ័ររាល់លានគ្រឿង ដូចជា Desktop computers, mainframes, smartphones, tablets, GPS units, video game consoles និងឧបករណ៍ឆ្លាតវៃនានាដែលភ្ជាប់ទៅ internet។ មិនមានអង្គការឬស្ថាប័នណាមួយដែលគ្រប់គ្រងលើប្រព័ន្ធ internet បានឡើយ។ពាក្យថា World Wide Web ជាពាក្យខ្លីហៅថា web ដែលជាទីតាំងផ្ទុកទិន្នន័យរបស់ internet។ ពាក្យថា web ផ្ទុករាល់ទិន្នន័យសំខាន់លើ internet ដែលសម្រាប់អ្នកទើបនឹងចេះប្រើនឹងបានយល់តាមរយះអត្ថបទនេះសម្រាប់អ្នកទើបនឹងចេះប្រើដំបូងឡើយត្រូវស្វែងយល់ពីពាក្យថា World Wide Web ដែលជាគ្រឹះដំបូងសម្រាប់អ្នកប្រើប្រាស់ internet ត្រូវដឹង។1.Browserសម្រាប់អ្នកចាប់ផ្ដើម (Beginning) និង អ្នកជំនាញយល់ច្រើន(advanced internet users) ដែលអាចប្រើប្រាស់នូវ web browser software ដែលក្នុងនោះមានដូចជា computer និង ទូរស័ព្ទ។ រាល់ browser លោកអ្នកអាចទាញយក (download) ចេញពី internetកម្មវិធី browser ជាកម្មវិធីឥតគិតថ្លៃ (free) សម្រាប់ទូរស័ព្ទឬកុំព្យូទ័រ) ដែលអនុញ្ញាតឲ្យអ្នកបើកមើលឬអាន web pages, graphics និងរាល់មាតិកាល្បីៗលើអនឡាញ។ រាល់កម្មវិធីបើកអានមាតិកា (ព័ត៌មាន) ដែលអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តប្រើដូចជា Chrome, Firefox, Internet Explorer និង Safari, និង browser នានា។កម្មវិធីបើកមើលមាតិកា (Browser software) ដែលវាបង្កើតឡើងសម្រាប់បំលែង (convert) ពីភាសា HTML និង XML របស់ computer code សម្រាប់មនុស្សអានបានដោយរលូន។កម្មវិធី Browsers បង្ហាញនូវ webpages។ ដែលរាល់ webpage មានតំណផ្ទាល់ខ្លួនមិនឲ្យដូច webpage ដទៃហៅថា URL 2.Webpageពាក្យថា webpage គឺជាអ្វីដែលអ្នកបានឃើញលើ browser នៅពេលដែលអ្នកកំពុងបើកមើលលើ internet។ ងាយៗគឺរាល់ webpage មានលក្ខណៈដូចជាទំព័រទស្សនាវដ្ដីមួយ។ ដែលអ្នកមើលឃើញរាល់ អត្ថបទ រូបភាព តំណភ្ជាប់ ( link) និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរួមនឹងមាតិកាជាច្រើនលើ webpage ដែលអ្នកកំពុងបើក។ជាទូទៅ នៅពេលដែលអ្នកចុច (click) ឬ ប៉ះលើកញ្ចក់ (tap) លើទីតាំងនៃ webpage ដែលរៀបរាប់ពីព័ត៌មានឬមាតិកាដែលទាក់ទងគ្នាលើ web page ។ រាល់ការចុចលើ link—ចំណងជើងដែលមានពណ៌ខុសគ្នាពីមាតិកានានាដែលវាតម្រូវឲ្យអ្នកចុចអានឬមើលលើ webpage ។ បើសិនជាអ្នកចង់ត្រឡប់ថយក្រោយវិញ (go back) អ្នកនឹងឃើញសញ្ញាព្រួញឬសញ្ញាណាមួយដែលបង្ហាញប្រាប់អ្នកឲ្យដឹងរាល់មាតិកាទាំងអស់រាល់ពេលដែលអ្នកបើកមើលមាតិកាលើ Webpage មាន webpage ជាច្រើនដែលតាមនប្រធានបទស្រដៀងៗគ្នាក្នុងការបង្កើត website មួយ។3.URLពាក្យថា URL មកពី Uniform Resource Locators—URLs— ជាអាសយដ្ឋានគេហទំព័រឬ web browser addresses នៃបណ្ដុំទិន្នន័យទាំងអស់នៃ pages និង files នៃមាតិកាជាក់លាក់មួយនៃអត្ថបទ។ សម្រាប់ URL អ្នកអាចកំណត់ទីតាំងនិងកំណត់ចំណាំទុកអានពេលក្រោយលើ browser បាននៅពេលក្រោយ ក្នុងនោះអាចទុកជា offline reading បាន។ រាល់ URLs អាចមើលឃើញលើគេហទំព័រទាំងមូលដែលមានលក្ខណៈសំគាល់ងាយៗដូចជា៖·         http://www.066555594.com/?p=4498ទូទៅច្រើនតែបែបនេះ:·         www.066555594.com/?p=4498ពេលខ្លះមានតំណវែង (URL) ដោយអាស្រ័យលើការកំណត់ទម្រង់ ឬ Rule for naming URL លើគេហទំព័រនីមួយៗ។ចំពោះ URL មានបីទម្រង់ដើម្បីកំណត់ចំណាំ:·         protocol ដោយប្រើសញ្ញា(ស្លាសពីរ) //: រាល់ webpages ភាគច្រើនប្រើ http និង https តែក៏មាន protocol ច្រើនផងដែរ។·         host top-level domain ដែលគ្រប់គ្នាស្គាល់ជា .com, .net, .edu ឬ .org តែក៏មានច្រើនផងដែរ។·         filename ឬ ឈ្មោះដើមនៃឯកសារផ្ទាល់ខ្លួន។·          4.HTTP និង HTTP
  2. Http មកពីពាក្យពេញថា “Hypertext Transfer Protocol,” ជាទិន្នន័យទំនាក់ទំងឬភ្ជាប់ទិន្នន័យលើ Web Page ។ នៅពេល web page មានមាតិកាភ្ជាប់ជាមួយដូចជា links, text និង pictures វានឹងហៅមកប្រើដើម្បីដំណើរការពេញលេញលើ web browser ។ រាល់ Http មិនមានសុវត្ថិភាពខ្ពស់ដូច Https ឡើយ។Https មកពីពាក្យថា “Hypertext Transfer Protocol Secure.” ជាទិន្នន័យលើ webpage ដែលមានសុវត្ថិភាពខ្ពស់ឬ encryption ដែលមានមុខងារលាក់ព័ត៌មានសំខាន់ៗរបស់អ្នកពីពួក Hacker ។ រាល់ពេលអ្នកប្រតិបត្តិការវេរ ដក ដាក់សាច់ប្រាក់តាមអនឡាញ (bank account) អ្នកត្រូវពិនិត្យមើល “https” ដើម្បីសុវត្ថិភាពរាល់ពេល log in ម្ដងៗ។ រាល់ HTTPS មិនមែនមានន័យថារាល់ទិន្នន័យរបស់លោកអ្នកសុវត្ថិភាព១០០%ឡើយ។·         5.HTML និង XML
  3. ពាក្យថា HTML Hypertext Markup Language ជាភាសាបច្ចេកវិទ្យាសម្រាប់ webpages  HTML បញ្ជារាល់មាតិកាលើ web browser ដើម្បីបង្ហាញ (display) រាល់ អត្ថបទ (text) រូបភាព (graphics) និងធ្វើឲ្យគេហទំព័រមានភាពទាក់ទាញ។ សម្រាប់អ្នកថ្មីមិនទាន់ចេះប្រើប្រាស់ internet មិនចាំបាច់ទៅខ្វល់រឿង HTML ឡើយតែគ្រាន់ត្រឹមរីករាយនឹងអ្វីដែលមានចង់បាននិងឃើញលើ browser របស់អ្នកទៅបានហើយ។XML មកពីពាក្យថា eXtensible Markup Language ពេលខ្លះអាចច្រឡំនឹង  HTML ដែរ។ សម្រាប់ XML ផ្ដោតទៅលើ catalog និងទិន្នន័យ database នៃអត្ថបទរបស់ web page តែប៉ុណ្ណោះ។ចូរចងចាំថា XHTML ផ្គុំឡើងរវាងភាសា HTML និង XML ·          ·         6.IP Address
  4. រាល់ឧបករណ៍របស់អ្នកមិនថា computer ឬ ទូរស័ព្ទឡើយ តែងតែមាន IP Address ជានិច្ចនៅរាល់ពេលភ្ជាប់ទៅកាន់ internet ។ ទូទៅ IP addresses បង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលភ្ជាប់ internet ទៅឧបករណ៍ ។ សម្រាប់អ្នកប្រើប្រាស់ internet  ថ្មីមិនចាំបាច់ទៅខ្វល់រឿង IP address ឡើយ។ រាល់ IP address មានលក្ខណៈបែបនេះ:·         202.3.104.55
  5. ពេលខ្លះចេញបែបនេះ·         21DA:D3:0:2F3B:2AA:FF:FE28:9C5A
  6. គ្រប់ computer ទូរស័ព្ទឆ្លាតវៃ ឬឧបករណ៍នានាដែលអាចប្រើ internet បានតែងតែភ្ជាប់នូវ IP address សម្រាប់ផ្ដល់ទិន្នន័យសម្រាប់ការតាមដាន (tracking) ។ រាល់ឧបករណ៍ដែលមាន IP address តែងតែប្រើ IP នោះជានិច្ចឬដូរដោយផ្ទាល់សម្រាប់អ្នកប្រើប្រាស់ដែលចេះប្ដូរ IP address។ រាល់ IP Address មានលក្ខណៈតែមួយមិនដូចគ្នាឡើយ (Unique)·         7.ISP
  7. បើអ្នកចង់ប្រើប្រាស់ internet គឺអ្នកត្រូវតែជួយសេវាកម្មអ្នកផ្ដល់អ៊ីនធឺណេតទាំងនោះ។ រាល់ក្រុមហ៊ុនដែលផ្ដល់មុខងារនេះហៅថា Internet Service Provider ISP ដើម្បីប្រើប្រាស់ internet បាន។ អ្នកអាចប្រើប្រាស់ internet free ISP នៅហាងកាហ្វេ ឬសាលា បណ្ណាល័យ ឬតំបន់ណាមួយដែលមានផ្ដល់សេវា internet ឥតគិតថ្លៃ។រាល់ក្រុមហ៊ុន ISP នឹងផ្ដល់នូវជម្រើសជាច្រើនសម្រាប់អតិថិជនដែលចង់បានសេវាកម្ម internet មកប្រើតាមគេហដ្ឋាន។ ការប្រើប្រាស់ internet មិនចាំបាច់ទាល់តែមានការភ្ជាប់មកផ្ទាល់ឬ តខ្សែកាបិ៍ឡើយ តែអ្នកអាចប្រើប្រាស់ internet ចេញពី Sim កាត លើទូរស័ព្ទឆ្លាតវៃរបស់លោកអ្នកបាន។ បច្ចុប្បន្ននេះមានសេវាកម្មក្រុមហ៊ុនទូរស័ព្ទជាច្រើនបាននិងកំពុងតែផ្ដល់នូវកញ្ចប់ពិសេសផ្នែក internet ធូរថ្លៃមានដូចជា Smart Mobile Cellcard Metfone Seatel ជាដើម។·         8.Router
  8. ·         រាល់ router router-modem ជាការផ្គុំឡើងរវាង hardware device សម្រាប់បញ្ជូនចរាចរណ៍ internet network signals ទៅកាន់គេហដ្ឋានរបស់លោកអ្នកឬតាមរយះ ISP (អាន 7.ISP) router អាចជា wired wireless ឬក៏ ទាំងពីរ។ឧបករណ៍ router ដែលផ្ដល់ដោយ ISP តែងតែការពារពីពួក hacker រាល់ពេលអ្នកភ្ជាប់ internet លើឧបករណ៍របស់អ្នក។ចូរចងចាំ! ISP តែងតែតាមដាននិងប្រមូលទិន្នន័យពីឧបករណ៍របស់លោកអ្នកតាមរយះសេវាកម្ម internet របស់ពួកគេ។ លោកអ្នកគួរប្រើប្រាស់ VPN ដើម្បីការពារសុវត្ថិភាពក្នុងករណ៍ចាំបាច់។·          ·         9.Email
  9. ពាក្យថា Email មកពី electronic mail   វាមានមុខងារបញ្ជូ​ន និង ទទួលសារ។ រាល់ Email ធម្មតាគ្រប់គ្រងដោយក្រុមហ៊ុ​នណាមួយដែលផ្ដល់សេវាកម្ម webmail service—Gmail Yahoo Mail ឬក៏ Microsoft Outlook និង Apple Mail ។សម្រាប់អ្នកថ្មីគួរបង្កើត email address ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភ័ត្តិ។ យ៉ាងណាក្ដី រាល់ការប្រើប្រាស់ email តែងតែកំណត់ដោយក្រុមហ៊ុន។ អ្នកអាចប្រើប្រាស់ Email ក្នុងការទិញទំនិញអនឡាញឬមុខជំនួញនិងបណ្ដាញសង្គមផងដែរ។·         10.Email Spam និង Filters
  10. ·         Spam ជាឈ្មោះសម្រាប់សម្គាល់របស់មិនបានការដែលជាទូទៅរាល់សេវាកម្មនឹងបញ្ជូនសារ spam នេះទៅ unsolicited email Spam  Spam email មានលើ Email របស់អ្នកមានពីរទម្រង់ធំៗគឺ: ផ្សាយពាណិជ្ជកម្មឥតប្រយោជន័ (high-volume advertising) ដែលមានការរំខាន, សារទាក់ទាញរបស់ hacker ដើម្បីឲ្យអ្នកចុចមើលឬអាន ជាភាពងាយស្រួលក្នុងការលួច password និង ទិន្នន័យនានា។Filtering ជាមុខងារ popular-but-imperfect ដែលប្រឆាំងនឹង spam លើ Email Filteringបង្កើតឡើងដោយក្រុមហ៊ុន ផ្ដល់សេវាកម្មemail ជាច្រើន។ Filter មានមុខងារស្កេនរាល់សារដែលផ្ញើមកដើម្បីកំណត់ថាសារឥតបានការឬមិនបានការ។ដើម្បីការពារនូវ Email របស់លោកអ្នក អ្នកគួរប្រើសេវាកម្មដែលគួរទុកចិត្តដូចជា Gmail Apple Mail ឬ ជាវសេវាកម្មប្រចាំខែដើម្បីសុវត្ថិភាព។·          ·         11.Social Media
  11. Social media ជាបណ្ដាញសង្គមដែលវាដំណើរការលើអនឡាញទៅតាមប្រភេទរបស់វានិងមានក្រុមហ៊ុនជាច្រើនបាននិងកំពុងតែបង្កើតនូវបណ្ដាញទំនាក់ទំនងសង្គមឡើងដើម្បីប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូទៅ។ បណ្ដាញសង្គមមានច្រើនដូចជា  Facebook និង Twitter ដែលវាជាបណ្ដាញសង្គមដ៏ធំបំផុតមួយលើពិភពលោក ខណៈដែល LinkedIn ជាបណ្ដាញពាក់កណ្ដាលសង្គមនិងជំនួញ។ មានគេហទំព័រល្បីៗជាច្រើនដូចជា YouTube, Google+, Instagram, Pinterest, Snapchat, Tumblr និង Reddit ដែលកំពុងតែពេញនិយមពីសំណាក់ប្រិយមិត្តទូទាំងសកលលោក។Social media ជាទូទៅផ្ដល់សេវាកម្មឥតគិតថ្លៃសម្រាប់មនុស្សគ្រប់គ្នា។ អ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញពិភពលោក គ្រួសារ មិត្តភ័ក្ដិ ។ល។វាមានទំនាក់ទំនងនឹងការចែកចាយព័ត៌មានលើ internet ដែរ ដូច្នេះដើម្បីការពារសុវត្ថិភាពនិងព័ត៌មានផ្ទាល់ខ្លួន រាល់បណ្ដាញសង្គមតែងតែរក្សានូវព័ត៌មានរបស់លោកអ្នកជាឯកជននៅពេលដែលអ្នកបានចុះឈ្មោះប្រើប្រាស់សេវាកម្មពួកគេ។·         12.E-Commerce
  12. E-commerce ជា electronic commerce—ប្រតិបត្តិការជំនួញក្នុងការ លក់ ទិញទំនិញតាមអនឡាញ ។ ជារៀងរាល់ថ្ងៃ ទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានចរាចរណ៍នៅទៅទាំងពិភពលោកលើអនឡាញ។Internet shopping ជាមុខងារមួយដែលពេញនិយមបំផុតរបស់អ្នកប្រើប្រាស់តាមអនឡាញក្នុងការលក់និងទិញផលិតនានាដែលពួកគេត្រូវការ។ អ្នកលក់ទំនិញតាមអនឡាញ (retailer) តែងតែមាននូវគេហទំព័រមួយសម្រាប់ដាក់បង្ហាញផលិតនិងតម្លៃនៃមុខទំនិញរបស់ពួកគេដើម្បីបង្ហាញទិន្នន័យទៅដល់អតិថិជន។រាល់ E-commerce ជាទូទៅបង្កើតឡើងដោយមានមុខងារសុវត្ថិភាពបំផុតដូចជាការប្រើប្រាស់មុខងារ HTTPS ដើម្បីរក្សាសុវត្ថិភាពអតិថិជនរបស់ពួកគេ។ ព្រោះថាការរក្សាសុវត្ថិភាពឯកជនជាតម្លៃដ៏ធំបំផុតរបស់អ្នកលក់តាមអនឡាញ។រាល់ពេលដែលអ្នកទិញទំនិញតាមអនឡាញ ពួកគេ (ម្ចាស់គេហទំព័រលក់ទំនិញ) នឹងសួរអ្នកពីព័ត៌មាននានាដូចជា credit card, PayPal និងព័ត៌មានដែលទាក់ទង។·         13.Encryption និង Authentication
  13. ការអ៊ិនគ្រីបគឺជាការគណនាគណិតវិទ្យានៃទិន្នន័យ ដូច្នេះមានន័យថារាល់ទិន្នន័យនឹងត្រូវការពារនិងបំលែងមិនឲ្យពួក Hacker លួចបាន ។ ការការពារទិន្នន័យមានការចាំបាច់បំផុតសម្រាប់អាជីវកម្មនិងទិន្នន័យឯកជនដូច្នេះរាល់ Encryption ពិតជាមានសារៈសំខាន់ណាស់។Authentication មានន័យនិងទំនងនឹង encryption ដែរ។ Authentication ចង់បញ្ជាក់បន្ថែមថាអ្នកពិតជាម្ចាស់នៃទិន្នន័យពិតប្រាកដនិងបញ្ជាក់ថាអ្នកពិតជាម្ចាស់ច្បាស់លាស់។·         14.Downloading
  14. ·         Downloading ជា broad term ដែលពណ៌នាពីការបញ្ជូនទិន្នន័យអ្វីមួយដែលអ្នកបានស្វែងរកឃើញលើ internet World Wide Web ទៅរក្សាទុកលើកុំព្យូទ័រឬឧបករណ៍នានា។ ទូទៅ downloading ច្រើនមានទំនាក់ទំនឹងបទចម្រៀង (songs) តន្ត្រី (music) និងកម្មវិធីនានាដែលអ្នកត្រូវការ:o    Download កម្មវិធីសម្រាប់ទូរស័ព្ទo    Download កម្មវិធីកុំព្យូទ័រទំហំ file ធំដែលអ្នកំពុង copy ឬ ការទាញយកឯកសារធំៗអាស្រ័យលើល្បឿននឹង internet speed របស់លោកអ្នក។·         15.Cloud Computing
  15. Cloud computing កំពុងក្លាយជាជំនួញមួយនៃការខ្ចីទិន្នន័យមកប្រើប្រាស់ក្នុងតម្លៃណាមួយដែលវាមានលក្ខណៈដូចជាការទិញដែរតែមានកំណត់ ។ Cloud computing មានមុខងារជាច្រើនក្នុងការរក្សាទុកទិន្នន័យលើបណ្ដាញ internet ។ល។សព្វថ្ងៃ Cloud Computing កំពុងក្លាយជាទីតាំងសម្រាប់រក្សាទុកទិន្នន័យរាប់លានផង និង ចែករំលែកអង្គផ្ទុកទិន្នន័យផង (Cloud Storage) ដែលមានមុខងារក្នុងការរក្សារឯកសារនានា (រូបថត វីដេអី កម្មវិធី) ដែលយើងអាចប្រើប្រាស់តាមលើឧបករណ៍នានា។ Cloud Computing ជាច្រើនកំពុងដំណើរការទាំងគិតថ្លៃនិងមិនគិតថ្លៃដូចជា Google Drive, Onedrive, Dropbox, Mega, iCloud ។ល។·         16.Firewall
  16. Firewall ជាមុខងារការពារឬប្រឆាំងរាល់ការវាយប្រហារពីពួកមេរោគដែលបង្កើតឡើងដោយជនទុច្ចរិតឬ Hackerfirewall មានទាំង software hardware ដែលអាចការពារទិន្នន័យលើកុំព្យូទ័ររបស់លោកអ្នក។កម្មវិធីកម្ចាត់មេរោគក៏ជា Firewall សម្រាប់កម្ចាត់មេរោគដែរ។ ដូច្នេះលោកអ្នកគួរដំឡើយកម្មវិធីណាមួយនៃកម្មវិធីកម្ចាត់មេរោគលើកុំព្យូទ័រ ទូរស័ព្ទដើម្បីការងារសុវត្ថិភាពនានា។·         17.Malware
  17. Malware ជាមុខងារប្រឆាំងនិងការពារពីកម្មវិធីមេរោគ (malicious software) ដែលបង្កើតឡើងដោយ hacker Malware មាន viruses, trojans, keyloggers, zombie programs និងប្រភេទនៃ software ដែលមានលក្ខណៈ:·         បញ្ជាកុំព្យូទ័ររបស់អ្នកពីចម្ងាយ·         លួចទិន្នន័យ·         តាមដានMalware programs បង្កប់ខ្លួនលើកម្មវិធីទាំងឡាយណាដែល Crack និងដាក់ឲ្យប្រើប្រាស់ដោយពេញលេញឬឥតគិតថ្លៃ ខណៈដែលកម្មវិធីពិតគឺលក់ក្នុងតម្លៃសមរម្យណាមួយ។ អ្នកក្សត់លុយភាគច្រើនប្រើ Crack ជាហេតុធ្វើឲ្យកុំព្យូទ័រមានបញ្ហា។·         18.Trojan
  18. trojan កម្មវិធីពិសេសបំផុតនៃពួក hacker ដែលបង្កើតខ្លួនលើកម្មវិធីដែលទូទៅគឺ Crack និង Activated សម្រាប់ program យកមកប្រើលើកុំព្យូទ័រ។ ពេលខ្លះកម្មវិធីកម្ចាត់មេរោគក៏មិនមានលទ្ធភាពក្នុងការទប់ស្កាត់ Trojan បានឡើយ។ ដូច្នេះដើម្បីការងារពីការលួចទិន្នន័យរបស់លោកអ្នក អ្នកមិនត្រូវដំឡើងកម្មវិធី crack ឡើយ។ Trojan អាចបញ្ជូនមេរោគតាមរយះ Email របស់អ្នកផងដែរ។·         19.Phishing (ការបន្លំ)·         Phishing កំពុងតែមានប្រជាប្រិយបំផុតក្នុងការបន្លំខ្លួនទៅកាន់ emails និង web pages របស់លោកអ្នក ។ ការបន្លំខ្លួនមានដូចជា គេហទំព័រក្លែងក្លាយ ដែលធ្វើឲ្យអ្នកមើលមិនដឹងថាក្លែងក្លាយឡើយ។·          ·         20.Blogs
  19. Blog កន្លែងធ្វើការថ្មីសម្រាប់អ្នកសរសេរអត្ថបទលើអនឡាញ ។ មានយុវវ័យនិងអ្នកជំនាញជាច្រើនកំពុងតែសរសេរនិងបង្ហោះនូវស្នាដៃរបស់ពួកគេលើ Blogs ដើម្បីចែករំលែងផង និង រកចំណូលផង ។ ពួកគេសរសេរអត្ថបទទៅតាមចំណូលចិត្តនិងទៅតាមប្រធានបទដែលពួកគិតចេះដឺង។ តួយ៉ាង www.saklabongs.blogspot.comBlogs ជាទូទៅមានទម្រង់ឬលក្ខណៈនានាតិចជាងគេហទំព័រ ។ ពេលខ្លះ Blogs ក៏មានលក្ខណៈស្ទើរ ១០០% ទៅនឹងគេហទំព័រទៅហើយ។ Blogs ខ្លះ មានមុខងារផ្សាយពាណិជ្ជកម្មដូចទៅនឹងគេហទំព័រ ។ Blogs ខ្លះ អាចកំណត់និងកែកុងកូដតាមយ៉ាងងាយស្រួលផងដែរដូចជា Bloggser.com ជាដើម។តាមរយះអត្ថបទដែលខ្ញុំចំណាយពេលសរសេរដោយយកចិត្តទុកដាក់ជាង ៤ម៉ោងមកនេះ សង្ឃឹមថាប្រិយមិត្តជាពិសេសអ្នកទើបនឹងប្រើប្រាស់ internet នឹងបានជាចំណេះដឹងច្រើនផ្នែកបច្ចេកវិទ្យា។x
  20. x


No comments:

Post a Comment

Search This Blog