Monday, July 17, 2017

វិធីទាំង៤ ដើម្បីយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូង


វិធីទាំង៤ ដើម្បីយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូងនៅកម្ពុជា

Image result for office worker គឺជារឿងមួយនៅក្នុងចំណោមរឿងទាំងអស់ដែលយើងមិនចូលចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងក៏នៅតែត្រូវប្រឈមនឹងបញ្ហានេះដដែល។ បើទោះបីជាយើងចូលចិត្ត ឬមិនចូលចិត្តក៏ដោយ ការសម្ភាសន៍ការងារ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណាក់កាលនៃការស្វែងរកការងារ។ យ៉ាងណាមិញ ចំពោះអ្នកដែលធ្លាប់មានបទពិសោធន៍ធ្លាប់បានឆ្លងកាត់ការសម្ភាសន៍ការងារ ប្រាកដជាបានដឹងអំពីផ្នែកដ៏ពិបាកនៃការជួបគ្នាបែបនោះ គឺការចាប់ផ្ដើមលើកដំបូង ព្រោះថាអ្នក និងអ្នកសម្ភាសន៍ការងារមិនដឹងថាត្រូវនិយាយអ្វីនោះឡើយ។ សំណាងល្អ វាមិនមែនជារឿងដែលពិបាកខ្លាំងណាស់ណាទេ ដោយគ្រាន់តែការអនុវត្តន៍បន្តិច អ្នកមិនគ្រាន់តែអាចយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូងនោះទេ អ្នកថែមទាំងអាចទទួលបានការងារដែលអ្នកពេញចិត្តទៀតផង។


តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីយកឈ្នះនឹងភាពតានតឹងក្នុងពេលចាប់ផ្ដើមការសម្ភាសន៍ការងារ?


ជាដំបូង ការដែលមានអារម្មណ៍ដ៏ពិបាកនោះកើតមានឡើងតាំងពីមុនពេលការសម្ភាសន៍ចាប់ផ្ដើមទៅទៀតឯណោះ។ ហេតុដូច្នេះ យើងក្រលេកទៅមើលអំពីរបៀបក្នុងការរៀបចំខ្លួនទុកជាមុននូវអាកប្បកិរិយារបស់អ្នកសម្រាប់ការសម្ភាសន៍ដែលនឹងត្រូវចាប់ផ្ដើមក្នុងរយៈពេល ៣០នាទីទៀតនោះ។
  1. តាំងចិត្តឲ្យបានស្ងប់៖ រឿងនេះហាក់ដូចជាច្បាស់លាស់ណាស់ ក៏ប៉ុន្តែការសម្រួលចិត្ត និងប្រមូលផ្ដុំអារម្មណ៍របស់អ្នក គឺជារឿងដំបូងដែលអ្នកត្រូវធ្វើមុនពេលចូលទៅក្នុងបន្ទប់សម្ភាសន៍ការងារ។
  2. ទុកឲ្យអ្នកសម្ភាសន៍ការងារជាអ្នកចាប់ផ្ដើមការសន្ទនា៖វាជារឿងដ៏ល្អបំផុតនៅពេលដែលអ្នកទុកឲ្យមនុស្សដែលអ្នកបានជួបជាអ្នកចាប់ផ្ដើមការសន្ទនា។ ភាគច្រើនពួកគេនឹងសួរមកាន់អ្នកថា «តើវាពិបាកទេសម្រាប់ការស្វែងរកការិយាល័យការងារ? » ឬក៏អាចថា «តើអ្នកអាចប្រាប់ខ្ញុំ អំពីខ្លួនអ្នកបានដែរឬទេ?»
  3. ចង់ចាំថា ត្រូវតែនិយាយឲ្យខ្លី និងសាមញ្ញ៖គោលការណ៍នៃ KISS នោះគឺ និយាយឲ្យបានខ្លីនិងធ្វើឲ្យសាមញ្ញ វាគឺជាចំនុចមួយដ៏សំខាន់។ បន្ទាប់ពីអ្នកសម្ភាសន៍ការងារកំពុងតែចាប់ផ្ដើមការសម្ភាសន៍ អ្នកគួរតែចំនាយពេល មួយ ឬពីរនាទីបានហើយ សម្រាប់ការណែនាំខ្លូនរបស់អ្នក។
  4. ចាប់ផ្ដើមការសន្ទនាឲ្យដូចជាអ្នកជំនាញ៖វាគឺជារឿងដ៏ល្អបំផុតក្នុងការដែលមានរបៀបដូចជាអ្នកជំនាញ ជាពិសេសនៅពេលចាប់ផ្ដើមការសន្ទនា។ អ្នកអាចបន្ថែមពាក្យសម្ដីកំប្លែងបាន ក៏ប៉ុន្តែបានតែនៅពេលបញ្ចប់ការសម្ភាសន៍ការងារតែប៉ុណ្ណោះ។
  5. ចាប់ផ្ដើមការឆ្លើយតបរបស់អ្នកជាមួយនឹង ចម្លើយដែលខ្លាំងក្លាតែមានលក្ខណៈសមញ្ញ៖នៅពេលដែលការសន្ទនាចាប់ផ្ដើម ព្យាយាមផ្ដល់នូវចម្លើយសាមញញ ប៉ុន្តែជាចម្លើយដែលមានលំដាប់លំដោយឆ្លើយតបទៅនឹងសំនួរដែលបានចោទសួរ។
  6. ប្រែក្លាយសំណួររបស់អ្នកឲ្យក្លាយជាសាច់រឿងខ្លីមួយ៖បន្ទាប់ពីអ្នកបានផ្ដល់ឲ្យនូវចម្លើយដែលសាមញ្ញ និងមានលំដាប់លំដោយហើយ ពង្រីកចម្លើយរបស់អ្នកឲ្យក្លាយជារបៀបសាច់រឿងខ្លីមួយ ដែលអាចបង្កើតនូវផលល្អសម្រាប់អ្នកក្នុងការសម្ភាសន៍ការងារ។

ចៀសវាងការរឿងទាំងអស់នេះអំឡុងពេលប្រឈមមុខនឹងអ្នកសម្ភាសន៍ការងារ


  1. ចៀសវាងការនិយាយអួតអាងលើសពីសមត្ថភាពរបស់អ្នក
  2. ចៀសវាងការជជែកអំពីរឿងនយោបាយ សាសនា ឬក៏ប្រធានបទដែលអាចនឹងមានវិវាទផ្សេងៗ។
  3. ចៀសវាងការរិះគន់ចៅហ្វាយនាយចាស់របស់អ្នក
  4. ចៀសវាងការនិយាយរឿងកំប្លែងដែលមិនសក្តិសម ជាពិសេសអំពីចំនុចខ្សោយរបស់អ្នក។
  5. ចៀសវាងការនៅស្ងាត់មិននិយាយស្ដី

តើសំនួរប្រភេទណាដែលអ្នកគួរតែសួរទៅកាន់អ្នកសម្ភាសន៍ការងារនៅពេលជួបគ្នាលើកដំបូង?


ការសួរសំនួរជាច្រើន អំពីអ្នកសម្ភាសន៍ការងារមិនត្រឹមតែអាចជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការនិយាយគ្នានោះទេ ក៏ប៉ុន្តែវាថែមទាំងអាចផ្ដល់ឲ្យអ្នកនូវព័ត៌មានខ្លះអំពីការងារ ក៏ដូចជាក្រុមហ៊ុនទាំងមូលផងដែរ។
  1. សាកសួរអំពីព្រឹត្តិការណ៍ដែលកើតឡើងនាពេលថ្មីៗនេះ
  2. សាកសួរអំពីរឿអ្វីដែលអ្នកបានចាប់អារម្មណ៍នៅពេលស្វែងរកព័ត៌មាននៅក្នុងគេហទំព័រ
  3. សាកសួរអំពីកម្មវិធីបញ្ចុះតម្លៃផលិតផលថ្មីៗ
  4. សាកសួរអំពីដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុន
  5. សាកសួរអំពីសំនួរដែលទាក់ទងនឹងការងារដែលអ្នកបានដាក់ពាក្យស្នើរសុំ

ហ្វឹកហាត់ខ្លួនអ្នកឲ្យក្លាយជាអ្នកជំនាញខាងចាប់ផ្ដើមសន្ទនា


  1. ការអនុវត្តន៍ធ្វើឲ្យខ្លួនឲ្យយើងក្លាយជាអ្នកជំនាញ៖ប្រសិនបើអ្នកមានបញ្ហាក្នុងការចាប់ផ្ដើមសន្ទនានោះ ដូច្នេះហើយ អ្នកគួរតែព្យាយាមអនុវត្តជំនាញក្នុងការសន្ទនារបស់អ្នកជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនរបស់អ្នក។ អ្នកអាចប្រើប្រាស់ប្រធានបទសាមញ្ញៗដូចជាអាកាសធាតុ ដើម្បីបង្កើតការសន្ទនារបស់អ្នក។
  2. ប្រើប្រាស់បណ្ដាញសង្គម សម្រាប់ជាឈ្នាន់នៃការហ្វឹកហាត់របស់អ្នក៖នៅពេលជជែកគ្នាជាមួយនឹងមនុស្សដែលអ្នកធ្លាប់ស្គាល់ អាចជារឿងដ៏ល្អក្នុងការចាប់ផ្ដើម អ្នកអាចអភិវឌ្ឍន៍ជំនាញរបស់អ្នកបានដោយប្រើប្រាស់បណ្ដាញសង្គមដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ផងដែរ។
  3. គិតទៅលើលក្ខណៈសម្បត្តិដែលអ្នកចង់បានអំពីអ្នកដទៃ៖គិតទៅលើលក្ខណៈសម្បត្តិដែលអ្នកគិតថាអ្នកចង់បានពីបុគ្គលដទៃ។ ឱកាសនេះគឺថា អ្នកទាំងអស់គ្នាអាចនឹងចង់បានលក្ខណៈសម្បត្តិទាំងនោះផងដែរ។ អ្នកអាចព្យាយាមកែប្រែចំនុចល្អទាំងនោះដើម្បីអភិវឌ្ឍន៍លទ្ធផលរបស់អ្នកឲ្យកាន់តែល្អ។
  4. ហ្វឹកហាត់ដើម្បីជៀសវាងការមិននិយាយស្ដីនៅអំឡុងពេលសន្ទនា៖មនុស្សភាគច្រើន គិតថាការដែលមិននិយាយស្ដី គឺជាការព្រហឺន។ វាគឺជារឿងដែលល្អបំផុតដែលអ្នកអាចហ្វឹកហាត់ខ្លួនរបស់អ្នក ដើម្បីជៀសវាងនូវស្ថានភាពបែបនេះដោយការសួរសំនួរខ្លះនៅពេលចាប់ផ្ដើមនៃការសន្ទនា។
  5. ធ្វើការស្រាវជ្រាវចំពោះសំនួរដែលអាចនឹងត្រូវបានសួរ៖មធ្យោបាយដែលល្អបំផុតក្នុងការដោះស្រាយនឹងបញ្ហានោះគឺ ការត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់រាល់សំនួរដែលអ្នកនឹងត្រូវសួរអ្នកបាន។ ត្រូវតែប្រាកដថា អ្នកធ្វើការស្រាវជ្រាវដើម្បីពង្រឹងចំនេះដឹងរបស់អ្នកឆ្លើយតបទៅនឹងសំនួរទាំងនោះ។
  6. ធ្វើការស្រាវជ្រាវទុកជាមុនអំពីក្រុមហ៊ុនអ្នកដៃគូរបស់ពួកគេ៖ការដែលមានការយល់ដឹងអំពីក្រុមហ៊ុន ក៏ដូចជាដៃគូរបស់ក្រុមហ៊ុនមុននឹងចូលសម្ភាសន៍ការងារអាចនឹងជួយអ្នកឲ្យជម្នះនឹងការសម្ភាសន៍លើកដំបូង ព្រមទាំងអាចធ្វើឲ្យអ្នកទទួលបានពិន្ទុខ្ពស់ក្នុងពេលសម្ភាសន៍ទៀតផង។
  7. ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកចំពោះអ្នកសម្ភាន៍ការងារ៖ត្រូវចង់ចាំថា អ្នកសម្ភាសន៍ការងារក៏ជាមនុស្សដែរ ពួកគេមិនមែនកើតមកដើម្បីកំចាត់អ្នកនោះទេ។ ការហ្វឹកហាត់ខ្លួនអ្នកដើម្បីស្វែងយល់ពី អ្វីដែលអ្នកសម្ភាសន៍ការងារចង់បានអំពីអ្នក នឹងអាចអភិវឌ្ឍន៍ជំនាញនៃការចាប់ផ្ដើមការសន្ទនាលើកដំបូងរបស់អ្នកបាន។
  8. ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកចំពោះខ្លួនឯង៖របៀបក្នុងការគិតអំពីខ្លូនអ្នក ក៏អាចនឹងមានឥទ្ធិពលដលសមត្ថភាពនៃការចាប់ផ្ដើមការសន្ទនាលើកដំបូងរបស់អ្នកបានដែរ។ ការទំនុកចិត្តលើសមត្ថភាពរបស់អ្នក គឺជាកត្តាដ៏សំខាន់ដែលអាចជួយអ្នកឲ្យប្រឈម និងជម្នះរាល់បញ្ហា 
  9. អំឡុងពេលដែលពង្រីកឱកាសរបស់អ្នកក្នុងការទទួលបានការងារដែលអ្នកតែងតែទន្ទឹងរង់ចាំ

No comments:

Post a Comment

Search This Blog