Sunday, July 30, 2017

ក្លឹ​ប​អ្នកមាន​បារាំង PSG ត្រៀម​ជះ​លុយ ២៥៤​លាន​ដុល្លារ ដើម្បី​ឆក់ Neymar ពី Barca

ក្លឹ​ប​អ្នកមាន​បារាំង PSG ត្រៀម​ជះ​លុយ ២៥៤​លាន​ដុល្លារ ដើម្បី​ឆក់ Neymar ពី Barca

ដោយ ៖ គង់ រិទ្ឋរីណា   
ថ្ងៃសៅរ៏ ទី២២ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៨:៥៣   (22-07-2017 08:53)

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​បារាំង Paris Saint-Germain កំពុង​គ្រោង​ជះ​លុយ ២៥៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ផ្តាច់​កុងត្រា Neymar ពី​ក្លឹ​ប Barcelona ។
ទោះបីជា​ខាង​ក្លឹ​ប​បច្ចុប្បន្ន​របស់ Neymar មិន​ព្រម​ផ្ទេរ​ឲ្យ​ក៏​ដោយ ក៏ PSG នៅ​តែ​គិត​ថា​ខ្លួន​នឹង​ជះ​លុយ​យក​មក​ទាល់តែ​បាន ។
ដោយសារ​តែ​ខាង​ក្លឹ​ប Barca ចេះ​តែ​ជំទាស់​មិន​ព្រម​ផ្ទេរ Neymar ឲ្យ ទើប PSG គ្រោង​នឹង​មិន​ទៅ​ចរចា​ជា​លក្ខណៈ​ក្លឹ​ប​នឹង​ក្លឹ​ប​ទៀត​ទេ ។ ពោល​គឺ​ពួក​គេ​នឹង​ទៅ​ចរចា​ជាមួយ​ឪពុក​របស់ Neymar ដោយ​ឲ្យ​នាយក​គ្រប់គ្រង​ឈ្មោះ Antero Henrique ទៅ​ជួប​និយាយ ។
គម្រោង​នឹង​ទៅ​ចរចា​ជាមួយនឹង​ឪពុក​របស់ Neymar ធ្វើ​ឲ្យ PSG មាន​ទំនុកចិត្ត​ជាង​ការ​ទៅ​ជួប​និយាយ​ជាមួយនឹង​ក្លឹ​ប Barca ទោះបីជា​នាយករង​របស់ Barca ប្រាប់​ថា “ ២០០% ហើយ​ដែល Neymar នឹង​មិន​ទៅ​ណា ”







Image result for neymarImage result for neymar

Sunday, July 23, 2017

ទង្វើ​៦​យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ប្ដី​មិន​ឱ្យ​មាន​ស្រី សូម្បី​តែ​គិត

ទង្វើ​៦​យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ប្ដី​មិន​ឱ្យ​មាន​ស្រី សូម្បី​តែ​គិត
Image result for sweet couple

ជីវិត​គូ​ក្រោយ​រៀបការ​មិន​មែន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ ជម្លោះ ការ​ប៉ះទង្គិច​ទាំង​ពាក្យ​សម្ដី​និង​ផ្លូវ​ចិត្ត​គង់​តែ​កើត​មាន​ដោយ​ចៀស​មិន​ផុត​ ដូច្នេះ​ហើយ​​តាំង​ពី​បុរាណ​មក គេ​បាន​ចាត់​ទុក​ភរិយា​ជា​អ្នក​រក្សា​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ​ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​រស់​នៅ​ដោយ​សុភមង្គល​​។
​​ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​តែង​បារម្ភ​គឺ​ ការ​ដែល​ប្ដី​នឹង​ចេញ​ទៅ​មាន​ស្រី​ក្រៅ​ ធ្វើ​ឱ្យ​គ្រួសារ​បាត់​បង់​សេចក្ដី​សុខ​ និង​គ្មាន​ភាព​កក់​ក្ដៅ​ដល់​កូនៗ​។ ខាង​ក្រោម​ជា​​គន្លឹះ​ខ្លះ​ៗ ដែល​ស្ត្រី​គួរ​ធ្វើ​ ដើម្បី​ចង​ចិត្ត​ស្វាមី​ឱ្យ​ស្មោះ​ត្រង់​នឹង​គ្រួសារ​ មិន​អាច​មើល​ឃើញ​ស្រី​ក្រៅ​ល្អ​ជាង​ប្រពន្ធ​កូន​ខ្លួន​៖
១- ចេះ​ឱ្យ​តម្លៃ​និង​លើក​ទឹក​ចិត្ត​ប្ដី​៖
Related image
បុរស​ ទោះ​បី​ចាត់​ទុក​ជា​ភេទ​រឹង​មាំ ប៉ុន្តែ​អ្នក​ណា​ៗ​ក៏​ធ្លាប់​ជួប​ថ្ងៃ​ស៊យ ការ​បាក់​ទឹក​ចិត្ត ឬ​ធ្វើ​កំហុស​ឆ្គង​ដែរ​។ ដូច្នេះ​បើ​នៅ​ខាង​ក្រៅ មាន​រឿង​មិន​សប្បាយ​ចិត្ត​ហើយ ចូល​ដល់​ផ្ទះ ប្រពន្ធ​ធ្វើ​មុខ​ក្រូច​សើច​ ឬ​ព្រងើយ​កន្តើយ​ទៀត ​យូរ​និង​ឆាប់​នឹង​ធ្វើ​ឱ្យ​បុរស​នោះ​លែង​ចង់​ចូល​ផ្ទះ​។ ពាក្យ​សម្ដី​លួង​លោម​ លើក​ទឹក​ចិត្ត គឺ​ជា​ថ្នាំ​ត្រជាក់​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្មុគស្មាញ​ទាំង​ប៉ុន្មាន​រលាយ​បាត់​បាន​ដោយ​ងាយ​។
​​២- ចេះ​រក្សា​ទំនាក់​ទំនង​រវាងឪពុក​ម្ដាយ​ខ្លួន​និង​ស្វាមី​៖
Image result for sweet couple
ចំណុច​នេះ​សំខាន់​ខ្លាំង​ ព្រោះ​បើ​ទោះ​បី​អ្នក​រៀបការ​រួច​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​ក្ដី ឬ​រស់​នៅ​បែក​តែ​ពីរ​នាក់​ក្ដី​ ក៏​គង់​តែ​មាន​លេច​ឮ​ពាក្យ​ពេចន៍​ក្នក់​ចិត្ត​ពី​ឪពុកម្ដាយ​របស់​អ្នក​ចំពោះ​ស្វាមី​ ឬ​ពី​ស្វាមី​ចំពោះ​ឪពុក​ម្ដាយ​យើង​ដូច​គ្នា​​។ ដូច​ពាក្យ​ថា គ្មាន​ទេ​មនុស្ស​ឥត​ខ្ចោះ​ក្នុង​លោក​នេះ ហេតុ​នេះ​ពាក្យ​មិន​សប្បាយ​ចិត្ត​ទាំង​នោះ​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​។ ភរិយា​ឆ្លាត​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ថា ពាក្យ​ណា​គួរ​ឱ្យ​ភាគី​ទាំង​សង​ខាង​ដឹង ពាក្យ​ណា​គួរ​សម្រប​សម្រួល និង​លាក់​ទុក​ដើម្បី​ទំនាក់​ទំនង​ល្អ​ក្នុង​ក្រុម​គ្រួសារ។
៣- ចេះ​ចាត់​ចែង​ការងារ​ផ្ទះ​៖
Related image
ទោះ​សម័យ​នេះ​ ភរិយា​ភាគ​ច្រើន​ត្រូវ​ចេញ​ទៅ​ក្រៅ​រក​លុយ​ដូច​ស្វាមី​ក៏ដោយ ប៉ុន្តែ​រឿង​ចាន​ក្បាន​ ថែ​ទាំង​ផ្ទះ​សម្បែង​ នៅ​តែ​ត្រូវ​ការ​នារី​ជា​ចាំ​បាច់។ ការ​ជួយ​រំលែក​បន្ទុក​ក្នុង​ផ្ទះ​របស់​ស្វាមី​ អាច​ជួយ​សម្រាល​បាន​មួយ​ចំនួន តែ​ប្រពន្ធ​ល្អ​មិន​អាច​ភ្លេច​គិត​ពី​រឿង​ផ្ទះ​សម្បែង​ បណ្ដោយ​ឱ្យ​រប៉ាត់រប៉ាយ​ ហើយ​លើក​ឡើង​ថា គ្មាន​ពេល​សម្អាត​នោះ​ទេ​។
៤- ចេះ​ជួយ​ស្វាមី​រឿង​លើ​គ្រែ​៖
Image result for sweet couple
អាច​ជា​រឿង​មិន​គួរ​និយាយ​ ប៉ុន្តែ​វា​ជា​ការ​ពិត​។ តាម​ធម្មជាតិ បុរស​មាន​អារម្មណ៍​ផ្លូវ​ភេទ​ច្រើន​ជាង​ស្ត្រី​ ហេតុ​នេះ​មូល​ហេតុ​ធំ​ដែល​ស្វាមី​ភាគ​ច្រើន​ហ៊ាន​ទៅ​មាន​ស្រី​ក្រៅ ព្រោះ​តែ​ភរិយា​មិន​សូវ​ផ្ដល់​ពេលវេលា​សម្រាប់​រឿង​លើ​គ្រែ ឬ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ​ញឹកញាប់​ពេក​។ ជួន​កាល អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា បើ​សិន​ភរិយា​មិន​ស្រួល​ខ្លួន ឬ​មាន​ផ្ទៃពោះ ឬ​សរសៃ​ខ្ចី ភរិយា​អាច​ជួយ​សម្រួល​រឿង​នេះ​តាម​វិធី​ណាមួយ​ដែល​ល្អ មិន​ចាំ​បាច់​ទាល់​តែ​បម្រើ​ដោយ​ប្រើ​ខ្លួន​ប្រាណ​ទាំង​ស្រុង​តែ​ម្ដង​ក៏​បាន​។
៥- ចេះ​ចាត់​ចែង​រឿង​លុយ​កាក់​បាន​ច្បាស់​លាស់៖
Image result for sweet couple
រឿង​លុយ​កាក់​ច្បាស់​ណាស់ ភាគី​ភរិយា​គឺ​ជា​អ្នក​ទុក​ដាក់ ហើយ​​បើ​នាង​ជា​មនុស្ស​ច្បាស់​លាស់​ក្នុង​ការ​ចាត់ចែង មិន​ចំណាយ​ខុស​ខ្ទង់ មិន​ចំណាយ​លើ​រឿង​ខ្ជះខ្ជាយ នោះ​ស្វាមី​នឹង​​មិន​ងាយ​ដាច់​ចិត្ត​យក​លុយ​ទៅ​ចំណាយ​ខាង​ក្រៅ​ទេ។ អាច​និយាយ​បាន​ថា មុន​នឹង​គាត់​ចំណាយ​ គាត់​អាច​នឹង​គិត​ដល់​អ្នក​ដែល​ជា​ភរិយា​ជា​មុន​សិន​​​​។
៦- ចេះ​គិត​គូរ​ក្រុម​គ្រួសារ​ខាង​ប្ដី​ដូច​គ្រួសារ​ខាង​យើង​៖
Related image

ចំណុច​ចុង​ក្រោយ​នេះ​រឹត​តែ​ចាំ​បាច់ ព្រោះ​អ្នក​ណា​ក៏​ចេះ​ស្រលាញ់​គ្រួសារ​របស់​គេ​ មិន​ថា​យើង​ មិន​ថា​ស្វាមី​។ ដូច្នេះ​ក្នុង​នាម​ជា​ភរិយា​ត្រូវ​ចេះ​ចែក​រំលែក​ក្ដី​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្រួសារ​សាច់ថ្លៃ​ និង​ឪពុកម្ដាយ​ក្មេក​ផង​។ កាល​ណា​អ្នក​ធ្វើ​បាន​ចំណុច​នេះ ស្វាមីអ្នក​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ និង​រឹត​តែ​ស្រលាញ់​អ្នក​ខ្លាំង​ឡើង​មិន​ខាន​៕

Thursday, July 20, 2017

បើល្បីៗម្ល៉ឹងៗ តើ​កំពូល​តារា​សម្ដែងស្រី​ចិន អាចរកចំណូល​បាន​ប៉ុន្មានពីការ​ថត?

បើល្បីៗម្ល៉ឹងៗ តើ​កំពូល​តារា​សម្ដែងស្រី​ចិន អាចរកចំណូល​បាន​ប៉ុន្មានពីការ​ថត?

ក្លាយ​ជា​តារា​សម្ដែង​ដ៏​ល្បី​ ច្បាស់ជាប្រាក់​ចំណូល​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ ប្រិយមិត្ត​ច្បាស់​ជា​ឆ្ងល់​ ហើយចង់ដឹងថា តើ​តារា​ល្បី​ៗទទួល​បាន​ចំណូល​ពី​ការ​ថត​​ប៉ុន្មាន​ទៅ ស្របពេល​ប្រជាប្រិយ​របស់​គេខ្ពស់​ដែរនោះ? ថ្ងៃ​នេះ​ Sabay សូម​ស្រាយ​ចម្ងល់​ទាំងនេះ​ ដោយទម្លាយពីចំណូលរបស់កំពូលតារាស្រីចិន៨រូប ខាងក្រោមនេះ៖
១. តារា​សម្ដែង​ Zhou Xun
Image result for Zhou Xun

តំណែង​តារា​ស្រី​ចិន​ដែល​រក​ចំណូល​បាន​ច្រើន​គេ​ Zhou Xun បាន​ទទួល​ប្រាក់​ចំណូល​បាន​ជាង​ ៩៥​លាន​យ័ន (ប្រហែល​ ១៤លាន​ដុល្លារ) ពេល​សម្ដែង​ក្នុង​រឿង​ "Ruyi's Royal Love in the Palace” នៅ​ឆ្នាំ​ ២០១៧។
២. តារា​សម្ដែង Fan Bingbing
Image result for Fan Bingbing
Fan Bingbing តែង​ស្ថិត​នៅ​កំពូល​តារា​ចិន​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​ដែល​ដាច់​ទេ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ តារា​ស្រី​រូប​នេះ​អាច​រក​ចំណូល​បាន​ចាប់​ពី​ ៨០លាន​យ័ន​ (ប្រហែល​ ១១,៨លាន​ដុល្លារ) ឡើង​ទៅ​ក្នុង​មួយ​រឿង។
៣. តារា​សម្ដែង​ Zhang Ziyi
Image result for Zhang Ziyi
តារា​ស្រី​សម្រស់​មិន​ចេះ​ចាស់​រូប​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ស្រី​ល្បី​បំផុត​ជុំវិញ​ទ្វីប​អាស៊ី​ ព្រម​ទាំង​នៅ​លោក​ខាង​លិច​ផង​ដែរ។ រីឯ​ចំណូល​ដែល​នាង​ ទទួល​បាន​ពី​ការ​សម្ដែង​យ៉ាង​ហោច​ណាស់​ ៥៩,៥លាន​យ័ន (ប្រហែល​ ៨,៨លាន​ដុល្លារ)។
៤. តារា​សម្ដែង​ Gong Li
Image result for Gong Li
ក្នុង​ឆ្នាំ​ ២០០៦​ Gong Li បាន​ដើរ​តួ​ក្នុង​ “Miami Vice” ដែល​ពេល​នោះ​ មាន​សេចក្ដី​រាយការណ៍មក​ថា​ នាង​ទទួល​បាន​ចំណូល​ជាង​ ៥លាន​ដុល្លារ។ ដោយឡែក​ នាង​ក៏​បាន​គ្រង​តំណែង​ "តារា​សម្ដែង​ស្រី​ឆ្នើម” ជាប់ៗ​គ្នា​ចាប់​ពី​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ​ ២០១៥​ ដូចនេះ​នាង​អាច​នឹង​បាន​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ទៀត​ក៏​ថា​បាន​ នា​ពេល​បច្ចុប្បន្ន។
៥. តារា​សម្ដែង​ Zhao Liying
Image result for Zhao Liying
ស្រី​ស្អាត​ Liying មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​តាមរយៈ​ រឿង​ភាគ​ជា​ច្រើន​ដូចជា​ "Legend of Lu Zhen” ក្នុង​ឆ្នាំ​ ២០១៣, "The Journey of Flower” ឆ្នាំ​ ២០១៥ និង​រឿង​ "Duckweed" ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​ ២០១៧​នេះ។ ចំណូល​ដែល​នាង​ទទួល​បាន​ក្នុង​ ១​រឿង​ភាគ​ អាច​ចាប់​ពី​ ៤០លាន​យ័ន​ឡើង​ (ប្រហែល​ ៥,៩១​ លាន​ដុល្លារ​ឡើង)។
៦. តារា​សម្ដែង​ Yang Mi
Image result for Yang Mi
Yang Mi បាន​ការ​គាំទ្រ​សម្បើម​ណាស់​ ពេល​សម្ដែង​ក្នុង​ភាពយន្ត​បែប​មនោសញ្ចេតនា​ "Eternal Love” ក្នុង​ឆ្នាំ​ ២០១៧​ នេះ។ ក្រឡេក​មើល​ប្រាក់​ខែ​វិញ​ ត្រូវ​បាន​រាយការណ៍​ថា​ អាច​រក​បាន​ក្នុង​តម្លៃ​ ៥៥០ ០០០​យ័ន (ប្រហែល​ ៨១ ៣៨០ដុល្លារ) ក្នុង​មួយ​រឿង។
៧. តារា​សម្ដែង​ Sun Li
Image result for ​ Sun Li
តារា​ស្រី​ដែល​អ្នក​គាំទ្រ​ដាក់​ឈ្មោះ​ថា​ "Queen of Television” បើ​និយាយ​ពី​ចំណូល​កាល​ពី​ឆ្នាំ​ ២០១៥​ តារា​ស្រី​រូប​នេះ​ទទួល​បាន​ចំណូល​ជាង​ ៨៥០ ០០០យ័ន​ (ប្រហែល​ ១២៥ ៧៦៩ ដុល្លារ) ពី​រឿង​ "The Legend of Mi Yue"។
៨. តារា​សម្ដែង​ Zheng Shuang
Image result for Zheng Shuang
តារា​សម្ដែង​ដែល​តែង​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​រឿង​កុន​ និង​រឿង​ភាគ ហើយ​ថ្មីៗ​នេះ​ផង​ដែរ​នាង​ក៏​បាន​ក្លាយ​ជា​តារា​ទូរទស្សន៍​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ គឺ​ជាង​ ៤០ ០០០យ័ន​ (ប្រហែល​ ៥ ៩០០​ ដុល្លារ) ក្នុង​ ១​រឿង​ភាគ៕

Monday, July 17, 2017

វិធីទាំង៤ ដើម្បីយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូង


វិធីទាំង៤ ដើម្បីយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូងនៅកម្ពុជា

Image result for office worker គឺជារឿងមួយនៅក្នុងចំណោមរឿងទាំងអស់ដែលយើងមិនចូលចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងក៏នៅតែត្រូវប្រឈមនឹងបញ្ហានេះដដែល។ បើទោះបីជាយើងចូលចិត្ត ឬមិនចូលចិត្តក៏ដោយ ការសម្ភាសន៍ការងារ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណាក់កាលនៃការស្វែងរកការងារ។ យ៉ាងណាមិញ ចំពោះអ្នកដែលធ្លាប់មានបទពិសោធន៍ធ្លាប់បានឆ្លងកាត់ការសម្ភាសន៍ការងារ ប្រាកដជាបានដឹងអំពីផ្នែកដ៏ពិបាកនៃការជួបគ្នាបែបនោះ គឺការចាប់ផ្ដើមលើកដំបូង ព្រោះថាអ្នក និងអ្នកសម្ភាសន៍ការងារមិនដឹងថាត្រូវនិយាយអ្វីនោះឡើយ។ សំណាងល្អ វាមិនមែនជារឿងដែលពិបាកខ្លាំងណាស់ណាទេ ដោយគ្រាន់តែការអនុវត្តន៍បន្តិច អ្នកមិនគ្រាន់តែអាចយកឈ្នះនឹងបញ្ហានៅពេលសម្ភាសន៍លើកដំបូងនោះទេ អ្នកថែមទាំងអាចទទួលបានការងារដែលអ្នកពេញចិត្តទៀតផង។


តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីយកឈ្នះនឹងភាពតានតឹងក្នុងពេលចាប់ផ្ដើមការសម្ភាសន៍ការងារ?


ជាដំបូង ការដែលមានអារម្មណ៍ដ៏ពិបាកនោះកើតមានឡើងតាំងពីមុនពេលការសម្ភាសន៍ចាប់ផ្ដើមទៅទៀតឯណោះ។ ហេតុដូច្នេះ យើងក្រលេកទៅមើលអំពីរបៀបក្នុងការរៀបចំខ្លួនទុកជាមុននូវអាកប្បកិរិយារបស់អ្នកសម្រាប់ការសម្ភាសន៍ដែលនឹងត្រូវចាប់ផ្ដើមក្នុងរយៈពេល ៣០នាទីទៀតនោះ។
  1. តាំងចិត្តឲ្យបានស្ងប់៖ រឿងនេះហាក់ដូចជាច្បាស់លាស់ណាស់ ក៏ប៉ុន្តែការសម្រួលចិត្ត និងប្រមូលផ្ដុំអារម្មណ៍របស់អ្នក គឺជារឿងដំបូងដែលអ្នកត្រូវធ្វើមុនពេលចូលទៅក្នុងបន្ទប់សម្ភាសន៍ការងារ។
  2. ទុកឲ្យអ្នកសម្ភាសន៍ការងារជាអ្នកចាប់ផ្ដើមការសន្ទនា៖វាជារឿងដ៏ល្អបំផុតនៅពេលដែលអ្នកទុកឲ្យមនុស្សដែលអ្នកបានជួបជាអ្នកចាប់ផ្ដើមការសន្ទនា។ ភាគច្រើនពួកគេនឹងសួរមកាន់អ្នកថា «តើវាពិបាកទេសម្រាប់ការស្វែងរកការិយាល័យការងារ? » ឬក៏អាចថា «តើអ្នកអាចប្រាប់ខ្ញុំ អំពីខ្លួនអ្នកបានដែរឬទេ?»
  3. ចង់ចាំថា ត្រូវតែនិយាយឲ្យខ្លី និងសាមញ្ញ៖គោលការណ៍នៃ KISS នោះគឺ និយាយឲ្យបានខ្លីនិងធ្វើឲ្យសាមញ្ញ វាគឺជាចំនុចមួយដ៏សំខាន់។ បន្ទាប់ពីអ្នកសម្ភាសន៍ការងារកំពុងតែចាប់ផ្ដើមការសម្ភាសន៍ អ្នកគួរតែចំនាយពេល មួយ ឬពីរនាទីបានហើយ សម្រាប់ការណែនាំខ្លូនរបស់អ្នក។
  4. ចាប់ផ្ដើមការសន្ទនាឲ្យដូចជាអ្នកជំនាញ៖វាគឺជារឿងដ៏ល្អបំផុតក្នុងការដែលមានរបៀបដូចជាអ្នកជំនាញ ជាពិសេសនៅពេលចាប់ផ្ដើមការសន្ទនា។ អ្នកអាចបន្ថែមពាក្យសម្ដីកំប្លែងបាន ក៏ប៉ុន្តែបានតែនៅពេលបញ្ចប់ការសម្ភាសន៍ការងារតែប៉ុណ្ណោះ។
  5. ចាប់ផ្ដើមការឆ្លើយតបរបស់អ្នកជាមួយនឹង ចម្លើយដែលខ្លាំងក្លាតែមានលក្ខណៈសមញ្ញ៖នៅពេលដែលការសន្ទនាចាប់ផ្ដើម ព្យាយាមផ្ដល់នូវចម្លើយសាមញញ ប៉ុន្តែជាចម្លើយដែលមានលំដាប់លំដោយឆ្លើយតបទៅនឹងសំនួរដែលបានចោទសួរ។
  6. ប្រែក្លាយសំណួររបស់អ្នកឲ្យក្លាយជាសាច់រឿងខ្លីមួយ៖បន្ទាប់ពីអ្នកបានផ្ដល់ឲ្យនូវចម្លើយដែលសាមញ្ញ និងមានលំដាប់លំដោយហើយ ពង្រីកចម្លើយរបស់អ្នកឲ្យក្លាយជារបៀបសាច់រឿងខ្លីមួយ ដែលអាចបង្កើតនូវផលល្អសម្រាប់អ្នកក្នុងការសម្ភាសន៍ការងារ។

ចៀសវាងការរឿងទាំងអស់នេះអំឡុងពេលប្រឈមមុខនឹងអ្នកសម្ភាសន៍ការងារ


  1. ចៀសវាងការនិយាយអួតអាងលើសពីសមត្ថភាពរបស់អ្នក
  2. ចៀសវាងការជជែកអំពីរឿងនយោបាយ សាសនា ឬក៏ប្រធានបទដែលអាចនឹងមានវិវាទផ្សេងៗ។
  3. ចៀសវាងការរិះគន់ចៅហ្វាយនាយចាស់របស់អ្នក
  4. ចៀសវាងការនិយាយរឿងកំប្លែងដែលមិនសក្តិសម ជាពិសេសអំពីចំនុចខ្សោយរបស់អ្នក។
  5. ចៀសវាងការនៅស្ងាត់មិននិយាយស្ដី

តើសំនួរប្រភេទណាដែលអ្នកគួរតែសួរទៅកាន់អ្នកសម្ភាសន៍ការងារនៅពេលជួបគ្នាលើកដំបូង?


ការសួរសំនួរជាច្រើន អំពីអ្នកសម្ភាសន៍ការងារមិនត្រឹមតែអាចជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការនិយាយគ្នានោះទេ ក៏ប៉ុន្តែវាថែមទាំងអាចផ្ដល់ឲ្យអ្នកនូវព័ត៌មានខ្លះអំពីការងារ ក៏ដូចជាក្រុមហ៊ុនទាំងមូលផងដែរ។
  1. សាកសួរអំពីព្រឹត្តិការណ៍ដែលកើតឡើងនាពេលថ្មីៗនេះ
  2. សាកសួរអំពីរឿអ្វីដែលអ្នកបានចាប់អារម្មណ៍នៅពេលស្វែងរកព័ត៌មាននៅក្នុងគេហទំព័រ
  3. សាកសួរអំពីកម្មវិធីបញ្ចុះតម្លៃផលិតផលថ្មីៗ
  4. សាកសួរអំពីដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុន
  5. សាកសួរអំពីសំនួរដែលទាក់ទងនឹងការងារដែលអ្នកបានដាក់ពាក្យស្នើរសុំ

ហ្វឹកហាត់ខ្លួនអ្នកឲ្យក្លាយជាអ្នកជំនាញខាងចាប់ផ្ដើមសន្ទនា


  1. ការអនុវត្តន៍ធ្វើឲ្យខ្លួនឲ្យយើងក្លាយជាអ្នកជំនាញ៖ប្រសិនបើអ្នកមានបញ្ហាក្នុងការចាប់ផ្ដើមសន្ទនានោះ ដូច្នេះហើយ អ្នកគួរតែព្យាយាមអនុវត្តជំនាញក្នុងការសន្ទនារបស់អ្នកជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនរបស់អ្នក។ អ្នកអាចប្រើប្រាស់ប្រធានបទសាមញ្ញៗដូចជាអាកាសធាតុ ដើម្បីបង្កើតការសន្ទនារបស់អ្នក។
  2. ប្រើប្រាស់បណ្ដាញសង្គម សម្រាប់ជាឈ្នាន់នៃការហ្វឹកហាត់របស់អ្នក៖នៅពេលជជែកគ្នាជាមួយនឹងមនុស្សដែលអ្នកធ្លាប់ស្គាល់ អាចជារឿងដ៏ល្អក្នុងការចាប់ផ្ដើម អ្នកអាចអភិវឌ្ឍន៍ជំនាញរបស់អ្នកបានដោយប្រើប្រាស់បណ្ដាញសង្គមដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ផងដែរ។
  3. គិតទៅលើលក្ខណៈសម្បត្តិដែលអ្នកចង់បានអំពីអ្នកដទៃ៖គិតទៅលើលក្ខណៈសម្បត្តិដែលអ្នកគិតថាអ្នកចង់បានពីបុគ្គលដទៃ។ ឱកាសនេះគឺថា អ្នកទាំងអស់គ្នាអាចនឹងចង់បានលក្ខណៈសម្បត្តិទាំងនោះផងដែរ។ អ្នកអាចព្យាយាមកែប្រែចំនុចល្អទាំងនោះដើម្បីអភិវឌ្ឍន៍លទ្ធផលរបស់អ្នកឲ្យកាន់តែល្អ។
  4. ហ្វឹកហាត់ដើម្បីជៀសវាងការមិននិយាយស្ដីនៅអំឡុងពេលសន្ទនា៖មនុស្សភាគច្រើន គិតថាការដែលមិននិយាយស្ដី គឺជាការព្រហឺន។ វាគឺជារឿងដែលល្អបំផុតដែលអ្នកអាចហ្វឹកហាត់ខ្លួនរបស់អ្នក ដើម្បីជៀសវាងនូវស្ថានភាពបែបនេះដោយការសួរសំនួរខ្លះនៅពេលចាប់ផ្ដើមនៃការសន្ទនា។
  5. ធ្វើការស្រាវជ្រាវចំពោះសំនួរដែលអាចនឹងត្រូវបានសួរ៖មធ្យោបាយដែលល្អបំផុតក្នុងការដោះស្រាយនឹងបញ្ហានោះគឺ ការត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់រាល់សំនួរដែលអ្នកនឹងត្រូវសួរអ្នកបាន។ ត្រូវតែប្រាកដថា អ្នកធ្វើការស្រាវជ្រាវដើម្បីពង្រឹងចំនេះដឹងរបស់អ្នកឆ្លើយតបទៅនឹងសំនួរទាំងនោះ។
  6. ធ្វើការស្រាវជ្រាវទុកជាមុនអំពីក្រុមហ៊ុនអ្នកដៃគូរបស់ពួកគេ៖ការដែលមានការយល់ដឹងអំពីក្រុមហ៊ុន ក៏ដូចជាដៃគូរបស់ក្រុមហ៊ុនមុននឹងចូលសម្ភាសន៍ការងារអាចនឹងជួយអ្នកឲ្យជម្នះនឹងការសម្ភាសន៍លើកដំបូង ព្រមទាំងអាចធ្វើឲ្យអ្នកទទួលបានពិន្ទុខ្ពស់ក្នុងពេលសម្ភាសន៍ទៀតផង។
  7. ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកចំពោះអ្នកសម្ភាន៍ការងារ៖ត្រូវចង់ចាំថា អ្នកសម្ភាសន៍ការងារក៏ជាមនុស្សដែរ ពួកគេមិនមែនកើតមកដើម្បីកំចាត់អ្នកនោះទេ។ ការហ្វឹកហាត់ខ្លួនអ្នកដើម្បីស្វែងយល់ពី អ្វីដែលអ្នកសម្ភាសន៍ការងារចង់បានអំពីអ្នក នឹងអាចអភិវឌ្ឍន៍ជំនាញនៃការចាប់ផ្ដើមការសន្ទនាលើកដំបូងរបស់អ្នកបាន។
  8. ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកចំពោះខ្លួនឯង៖របៀបក្នុងការគិតអំពីខ្លូនអ្នក ក៏អាចនឹងមានឥទ្ធិពលដលសមត្ថភាពនៃការចាប់ផ្ដើមការសន្ទនាលើកដំបូងរបស់អ្នកបានដែរ។ ការទំនុកចិត្តលើសមត្ថភាពរបស់អ្នក គឺជាកត្តាដ៏សំខាន់ដែលអាចជួយអ្នកឲ្យប្រឈម និងជម្នះរាល់បញ្ហា 
  9. អំឡុងពេលដែលពង្រីកឱកាសរបស់អ្នកក្នុងការទទួលបានការងារដែលអ្នកតែងតែទន្ទឹងរង់ចាំ

Wednesday, July 5, 2017

​ទើប​​ចាប់​ផ្ដើម​ប្រើ iPhone មែន​ទេ?


​ទើប​​ចាប់​ផ្ដើម​ប្រើ iPhone មែន​ទេ? បើ​អ៊ីចឹង​ sabay សូម​ចែករំលែក​​គន្លឹះ​ខ្លីៗ​ងាយៗ​មួយ​ចំនួន​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក។
តោះ! តាម​ដាន​ការ​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖​​​
ចុចអាន៖

ក្ដារចុច​អក្សរ​ខ្មែរ​ថ្មី​មួយ​ទៀ

ក្ដារចុច​អក្សរ​ខ្មែរ​ថ្មី​មួយ​ទៀត ស្រួល​ប្រើ​មិន​ចាញ់​ក្ដារ​ចុច Original របស់ Google
  •  ព្រហស្បតិ៍, 8 មិថុនា 2017 06:37
  •  ចំនួនមតិ 4
ចន្លោះមិនឃើញ
កាល​ពី​ជាង​មួយ​សប្តាហ៍​មុន ប្រិយមិត្ត​ប្រាកដ​ជា​បាន​ដឹង​ហើយ​ពីក្ដារចុច​អក្សរ​ខ្មែរ​ដែលមាន​សណ្ឋាន​និង​របៀបប្រើ​ដូច​ទៅ​នឹង​ក្ដារ​ចុច​ឆ្លាត​វៃ​របស់​ស្ថាបនិក​ AlienDev ដែល​ក្រុមការងារ​បាន​ធ្វើការ​បង្ហាញ​ជូន។ ថ្ងៃ​នេះ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​សាកល្បង​ក្ដារចុច​ថ្មី​មួយ​ទៀត ធានា​ជាប់​ចិត្ត​ពេល​បាន​ប្រើ​ហើយ។
TTKeyboard ជា​ក្ដារ​ចុច​ដែល​មាន​មុខងារ​សាមញ្ញ ស្រួល​ប្រើ ងាយ​​ធ្វើ​ចលនា​បំលាស់​ប្តូរ​ទីតាំង​ពេល​វាយ​អក្សរ​ជាពិសេស​នៅ​ពេល​វាយ​អក្សរ​ខ្មែរ គ្រាន់​តែ​ចុច​រូប​ព្រួញ​ចុះ​ឡើង។ វា​មាន​គ្រប់​តួអក្សរ​ទាំង ៣៣ តួ មាន​ស្រះ ព្យញ្ជនៈ លេខ ស្រះ​និស្ស័យ​​ជាដើម ហើយ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​គឺ Interface របស់​វា​ដូច​ទៅ​នឹង​ក្ដារ​ចុច​ដើម​របស់ Google។
ចង់​ដឹង​ពី​របៀប​តំឡើង​វា សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ
អាន​បន្ត​៖

៣ កម្មវិធី​នេះ សុីផុយ​មិន​ថា​វីដេអូ​តាម Facebook និង Youtube

៣ កម្មវិធី​នេះ សុីផុយ​មិន​ថា​វីដេអូ​តាម Facebook និង Youtube អាច​ទាញ​យក​បាន​យ៉ាង​ពេញ​ចិត្ត​⟹⟹⟹⟹⟹

  •  អង្គារ, 18 មេសា 2017 11:03
  •  ចំនួនមតិ 2
ចន្លោះមិនឃើញ
បើ​និយាយ​ពី​វិធី ឬ​តិចនិក​ដោនឡូត​វីដេអូ​ពី Facebook នៅ​លើ​ទូរសព្ទ​ដៃ​​សម្រាប់​ប្រិយមិត្ត​ខ្លះ​​បានចេះ​ស្ទាត់​រួច​មក​ហើយ​ ប៉ុន្តែ​អាច​ថា​ នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់ច្បាស់​ពី​របៀប​ដោនឡូត​នៅ​ឡើយ។ ថ្ងៃ​នេះ​ក្រុម​ការងារ​​សូម​បង្ហាញ​សរុប​​ពីវិធី​ងាយៗ ​រួម​នឹង​ជម្រើស​​ក្នុង​ការ​ដោនឡូត​វីដេអូ​​ដាក់​លើ​ទូរសព្ទ​ប្រភេទ Android ផង​ដែរ។
ជម្រើស​ទី ១៖ SnapTube

SnapTube ជា​កម្មវិធី​ដ៏​ល្អ​មួយ​​សម្រាប់​ដោនឡូត​​វីដេអូ​​ដាក់​លើ​ទូរសព្ទពពួក​ Android វាមាន​សមត្ថភាព​អាច​ដោនឡូត​​វីដេអូ​ពី​វិបសាយ​​​ Social media ល្បីៗ​ជាង ២៥ តែ​វា​មិន​មាន​នៅ​លើ Play Store នោះ​ទេ ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ បន្ទាប់​ពី​​តម្លើង​ File Apk ហើយ​ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​ រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។
ជម្រើស​ទី ២៖ TubeMate

TubeMate ជា​កម្មវិធី​ល្អ​និង​​ចំណាស់​មួយ​​​ដែល​ប្រិយមិត្ត​​កំពុង​ប្រើ​ហើយ​ក៏​ចូល​ចិត្ត​វា​ខ្លាំង​ណាស់​ដែរ​សម្រាប់​ដោនឡូត​វីដេអូ​ពី Youtube តែ​ប្រិយមិត្ត​ប្រហែល​ជា​​​ភ្លេច​​ថា ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ១០ ទៀត​រួម​នឹង​ Facebook ដែរ។ ចំពោះ​ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk បន្ទាប់​ពី​​តម្លើង​ហើយ​ ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។
ជម្រើស​ទី ៣៖ VidMate

VidMate ជា​កម្មវិធី​​ថ្មី​ដែល​មាន​ចំនួន​​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ច្រើន​ជាង ៧០ លាន​ដង​ រី​ឯ​សមត្ថភាព​របស់​វា​មិន​ចាញ់​កម្មវិធី​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ​ប៉ុន្មាន​ទេ ពោល​គឺ​ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ២០ ទៀត​​ក្នុង​កម្មវិធី​តែ​មួយនិង​ប្រើ​របៀប​ដោនឡូត​តែ​មួយ​​ដូច​ខាង​លើ​ដែរ។ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk ជា​ការ​ស្រេច។
បញ្ជាក់៖ កម្មវិធី​ទាំង​នេះ​ជា​ប្រភេទ Third-party app ដូច្នេះ​​ផ្ទាំង​ពាណិជ្ជកម្ម​លោត​ជារឿយៗ បើ​មិន​ចាំបាច់​អាច Uninstall កម្មវិធី​ទាំង​នេះ​ហើយ Turn-Off Unknown Source វិញ៕
វិធី​បិទ​គណនី​ Facebook បណ្ដោះអាសន្ន​ អ្នក​ប្រើ​យូរ​ឆ្នាំ​មិន​ប្រាកដ​ថា​ចេះ
  •  ម្សិលមិញ ម៉ោង 15:29
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
បិទ​គណនី​ Facebook បណ្ដោះ​អាសន្ន​បើ​ត្រឹម​តែ​ Log Out ធម្មតា​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ព្រោះ​អ្នក​ដទៃ​នៅ​អាច​មើល​គណនី​របស់​អ្នក​ឃើញ និង​ នៅ​អាច​ទំនាក់​ទំនង​មក​អ្នក​បាន

Sabay ​នឹង​បង្ហាញ​ពី​​វិធី​បិទ​គណនី​ Facebook បណ្ដោះ​អាសន្ន​រយៈពេល​ ៧ ថ្ងៃ ដោយ​អ្នក​ដទៃ​មិន​អាច​ឃើញ​គណនី​អ្នក, មិន​អាច​ Chat ឬ Tag អ្នក​ចូល​ក្នុង​ Post ណា​មួយ​បាន​ឡើយ៖

បរាជ័យ​ជា​មេរៀន និង​ជា​ផ្លូវ​នាំ​ទៅ​រក​ជោគជ័យ

អាជីវកម្ម​​ដើរ​ហើយ តែ​ដួលវិញ ត្រូវ​បើក​ម្ដងទៀត ​​ឬ​រក​របរ​ថ្មី?
  •  ថ្ងៃនេះ ម៉ោង 07:30
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
  • បរាជ័យ​ជា​មេរៀន និង​ជា​ផ្លូវ​នាំ​ទៅ​រក​ជោគជ័យ
  • ការ​បើក​អាជីវកម្ម​ថ្មី ក៏មិន​ប្រាកដ​ថាជោគជ័យ​
  • បើ​ចង់​​បើក​ក្រុមហ៊ុន​មួយ ​ឱ្យរីកចម្រើន និងមាន​ស្ថិរភាពយូរអង្វែង ​គួរ​គិត​លើ​​៥ចំណុចនេះ
តើ​ត្រូវ​បើក​វិញ ឬ​រក​របរ​ថ្មី? ឆ្លើយ​តប​សំណួរ​នេះ លោក អ៊ឹម ភិនសារិទ្ធ សហគ្រិន​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា គួរ​ចាប់​ផ្ដើម​ម្ដង​ទៀត ប៉ុន្តែ​ត្រូវ​ស្វែង​រក​ឫសគល់​នៃ​បញ្ហា ដែល​ធ្វើ​ឱ្យ​ជំនួញ​បរាជ័យ។
ទស្សនៈ​ថា "បរាជ័យ​ជា​មេរៀន និង​ជា​ផ្លូវ​នាំ​ទៅ​រក​ជោគជ័យ" ដែល​ត្រូវ​បាន​មនុស្ស​ជាច្រើន​លើក​មក​និយាយ​តគ្នានេះ​ សហគ្រិន​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង លើ​ឆាក​ពាណិជ្ជកម្ម​ អ៊ឹម ភិនសារិទ្ធ ក៏​យល់​ស្រប និងលើក​ឡើង​​​ថា ការ​ស្វែង​រក​ចំណុច​ខ្វះខាត​ឱ្យ​ឃើញ ដើម្បី​រក​ផ្លូវ​ចេញ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ​ដែល​អ្នក​ជំនួញ​គួរធ្វើ ប្រសើរ​ជាង​ទៅ​បើក​អាជីវកម្ម​ថ្មី​មួយ​ទៀត ទាំង​មិន​​បាន​ដឹង​ឫសគល់​នៃប្រភពបញ្ហា ដែលនាំឱ្យ​​បរាជ័យ។
អគ្គនាយក​គ្រប់គ្រង ក្រុមហ៊ុន​សន្តិសុខ IPS Security Service Co., Ltd បាន​បន្ថែម​ថា ការ​បើក​អាជីវកម្ម​ថ្មី​ទៀតសោត ក៏មិន​ប្រាកដ​ថាជោគជ័យ​ដែរ បើ​សិន​មិន​បាន​សិក្សា​លំអិត ពី​ភាព​ខ្សោយ និងចំណុច​ខ្វះខាត​របស់​ខ្លួន ព្រោះ​ការ​រកស៊ី​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ​លោក​មិនបានន័យថា ការបើកមុខជំនួញថ្មី សុទ្ធតែ​បរាជ័យនោះ​ដែរ។

ទោះជាបែប​នេះ​ក្ដី​ អ្នកជំនួញ​មាន​​ប្រភព​មក​ពី​ខេត្ត​ស្វាយរៀង ​ក៏​បាន​ចែករំលែក​​បទពិសោធន៍ផ្ទាល់ខ្លួន​ថា បើ​ចង់​​បើក​ក្រុមហ៊ុន​មួយ​ឱ្យ រីកចម្រើន និងមាន​ស្ថិរភាពយូរអង្វែង អ្នកនោះ​គួរ​គិត​លើ ​​៥ ចំណុច​នេះ៖
  • កត្តា​ខ្លួន​ឯង៖ ត្រូវ​​មាន​ភាព​ជឿជាក់ តាំង​ចិត្ត​ខ្ពស់ ប្រឹងប្រែង​គ្រប់​ពេលវេលា និង​ត្រូវ​ធ្វើ​ឱ្យ​បាន​សម្រេច
  • ស្ថានភាព​ជាក់​ស្ដែង៖ ត្រូវ​ចុះ​អនុវត្ត​ផ្ទាល់ ដោយ​ភាព​ឆ្លាត​វ័យ ​ប៉ិនប្រសប់ និង​ច្បាស់លាស់ លើ​ទីផ្សារ
  • ផែនការ និង​យុទ្ធសាស្ត្រ៖ ត្រូវ​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​អនុវត្ត​លើ​គោលដៅ។
  • គោលដៅ៖ ត្រូវ​តែ​កំណ​ឱ្យ​​ច្បាស់​លាស់​ដូចគ្នា ថា​តើ​អ្នក​ចង់​បាន​អ្វី។ គោលដៅ​សម្រេច​បាន​លឿន ឬ​យឺត គឺ​អាស្រ័យ​លើ​​​ការ​កំណត់​ផែនការ និង​យុទ្ធសាស្ត្រ។
  • ប្រធាន​ក្រុម​ដឹកនាំ៖ ត្រូវ​មាន​ប្រធាន​ក្រុម​ដឹកនាំ ទទួល​ខុស មើល​ការ​ខុសត្រូវ ជួយ​អនុវត្ត និង​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ លើ​អាជីវកម្ម ដើម្បី​ទទួល​បាន​ជ

ចំណង់ចំណូនចត្តិ ពិតជាចម្លែកណាស់

ចៅហ្វាយ​ក្រុងនេះ​ចំណូល​ចិត្ត​ពិត​ជា​ចម្លែក​ខុស​គេ​មែន

ដោយ ៖ ម៉ុក សេង​   
ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:៤២   (05-07-2017 16:42)
ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន​ដែល​ចៅហ្វាយ​ក្រុង​ម្នាក់​នៅ​ម៉ិក​ស៊ិ​ករៀប​ការ​ជាមួយ​ក្រពើ​ដើម្បី​សុំ​សេចក្តីសុខ និង​ភាព​សម្បូរហូរហៀរ​លើ​ការ​ដាំ​ដុះ​នៅ​ក្នុង​ផ្នែក​កសិកម្ម ។
សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៣ កក្កដា ២០១៧ ផ្សាយ​ថា ចៅហ្វាយ​ក្រុង​San Pedro Huamelula​នៅ​ភាគ​ខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​រៀប​ការ​ជាមួយ​ក្រពើ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្នុង​បំណង​ឱ្យ​កើត​មាន​ភាព​ថ្កុំថ្កើង​ផ្នែក​កសិកម្ម ការ​នេសាទ រួម​ទាំង​ឱ្យ​ប្រជាពលរដ្ឋ​ជួប​តែ​សេចក្តីសុខ ព្រោះ​ប្រពៃណី​រៀប​ការ​ជាមួយ​ក្រពើ​ចាត់ទុកជា​ទំនៀមទម្លាប់​មួយ​របស់​អ្នក​ក្នុង​ទីក្រុង​ដែល​បាន​ប្រកាន់​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ ។
ពិធី​មង្គលការ​នោះ​កូនក្រមុំ​ក្រពើ​តុបតែង​ខ្លួន​ក្នុង​ឈុត​ពណ៌​ស និង​មាន​ផ្កា​ពណ៌​ស​លម្អ​នៅ​លើ​ក្បាល ប៉ុន្តែ​នៅ​ត្រង់​មាត់​ចងខ្សែ​ដើម្បី​សុវត្ថិភាព​ចំពោះ​អ្នកចូលរួម ។
ពិធី​ដង្ហែ​កូនក្រមុំ​ក្រពើ​នៅ​ទូ​ទាំង​ទីក្រុង ដោយ​មានការ​ប្រគំ​តន្ត្រី​យ៉ាង​អឺងកង​នៅ​តាម​ដងផ្លូវ​មុន​ពេល​នាំ​យក​ទៅ​ប្រារព្ធ​ពិធី​រៀប​ការ​តាម​ទំនៀមទម្លាប់​ជា​ផ្លូវការ​ជាមួយ​បព្វជិត​នៅ​ក្នុង​វិហារ ៕


Search This Blog