Romatic Song
Saturday, March 21, 2020
ព្រោះតែអូន By Joy Chan
<iframe width="480" height="270" src="https://www.youtube.com/embed/6VYAXvjF4lQ?clip=
Tuesday, November 20, 2018
Monday, January 15, 2018
Sunday, July 30, 2017
ក្លឹបអ្នកមានបារាំង PSG ត្រៀមជះលុយ ២៥៤លានដុល្លារ ដើម្បីឆក់ Neymar ពី Barca
ក្លឹបអ្នកមានបារាំង PSG ត្រៀមជះលុយ ២៥៤លានដុល្លារ ដើម្បីឆក់ Neymar ពី Barca
ដោយ ៖ គង់ រិទ្ឋរីណា
ថ្ងៃសៅរ៏ ទី២២ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៨:៥៣ (22-07-2017
08:53)
តាមប្រភពព័ត៌មាន The Guardian បានឲ្យដឹងថា ក្លឹបបារាំង Paris
Saint-Germain កំពុងគ្រោងជះលុយ ២៥៤លានដុល្លារសហរដ្ឋអាមេរិក
ដើម្បីផ្តាច់កុងត្រា Neymar ពីក្លឹប Barcelona ។
ទោះបីជាខាងក្លឹបបច្ចុប្បន្នរបស់ Neymar មិនព្រមផ្ទេរឲ្យក៏ដោយ ក៏ PSG នៅតែគិតថាខ្លួននឹងជះលុយយកមកទាល់តែបាន ។
ដោយសារតែខាងក្លឹប Barca ចេះតែជំទាស់មិនព្រមផ្ទេរ Neymar ឲ្យ ទើប PSG គ្រោងនឹងមិនទៅចរចាជាលក្ខណៈក្លឹបនឹងក្លឹបទៀតទេ ។ ពោលគឺពួកគេនឹងទៅចរចាជាមួយឪពុករបស់ Neymar ដោយឲ្យនាយកគ្រប់គ្រងឈ្មោះ Antero Henrique ទៅជួបនិយាយ ។
គម្រោងនឹងទៅចរចាជាមួយនឹងឪពុករបស់ Neymar ធ្វើឲ្យ PSG មានទំនុកចិត្តជាងការទៅជួបនិយាយជាមួយនឹងក្លឹប Barca ទោះបីជានាយករងរបស់ Barca ប្រាប់ថា “ ២០០% ហើយដែល Neymar នឹងមិនទៅណា ”

Sunday, July 23, 2017
ទង្វើ៦យ៉ាងរបស់ភរិយាអាចសម្លាប់ចិត្តប្ដីមិនឱ្យមានស្រី សូម្បីតែគិត
ទង្វើ៦យ៉ាងរបស់ភរិយាអាចសម្លាប់ចិត្តប្ដីមិនឱ្យមានស្រី
សូម្បីតែគិត
ជីវិតគូក្រោយរៀបការមិនមែនងាយស្រួលដូចដែលយើងគិតនោះទេ ជម្លោះ
ការប៉ះទង្គិចទាំងពាក្យសម្ដីនិងផ្លូវចិត្តគង់តែកើតមានដោយចៀសមិនផុត
ដូច្នេះហើយតាំងពីបុរាណមក
គេបានចាត់ទុកភរិយាជាអ្នករក្សាភ្នក់ភ្លើងក្នុងផ្ទះដើម្បីឱ្យក្រុមគ្រួសាររស់នៅដោយសុភមង្គល។
ប៉ុន្តែអ្វីដែលស្ត្រីតែងបារម្ភគឺ
ការដែលប្ដីនឹងចេញទៅមានស្រីក្រៅ ធ្វើឱ្យគ្រួសារបាត់បង់សេចក្ដីសុខ
និងគ្មានភាពកក់ក្ដៅដល់កូនៗ។ ខាងក្រោមជាគន្លឹះខ្លះៗ
ដែលស្ត្រីគួរធ្វើ ដើម្បីចងចិត្តស្វាមីឱ្យស្មោះត្រង់នឹងគ្រួសារ
មិនអាចមើលឃើញស្រីក្រៅល្អជាងប្រពន្ធកូនខ្លួន៖
១- ចេះឱ្យតម្លៃនិងលើកទឹកចិត្តប្ដី៖
បុរស ទោះបីចាត់ទុកជាភេទរឹងមាំ ប៉ុន្តែអ្នកណាៗក៏ធ្លាប់ជួបថ្ងៃស៊យ ការបាក់ទឹកចិត្ត ឬធ្វើកំហុសឆ្គងដែរ។ ដូច្នេះបើនៅខាងក្រៅ មានរឿងមិនសប្បាយចិត្តហើយ ចូលដល់ផ្ទះ ប្រពន្ធធ្វើមុខក្រូចសើច ឬព្រងើយកន្តើយទៀត យូរនិងឆាប់នឹងធ្វើឱ្យបុរសនោះលែងចង់ចូលផ្ទះ។ ពាក្យសម្ដីលួងលោម លើកទឹកចិត្ត គឺជាថ្នាំត្រជាក់ដែលធ្វើឱ្យអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានរលាយបាត់បានដោយងាយ។
២-
ចេះរក្សាទំនាក់ទំនងរវាងឪពុកម្ដាយខ្លួននិងស្វាមី៖
ចំណុចនេះសំខាន់ខ្លាំង ព្រោះបើទោះបីអ្នករៀបការរួចរស់នៅជាមួយឪពុកម្ដាយក្ដី ឬរស់នៅបែកតែពីរនាក់ក្ដី ក៏គង់តែមានលេចឮពាក្យពេចន៍ក្នក់ចិត្តពីឪពុកម្ដាយរបស់អ្នកចំពោះស្វាមី ឬពីស្វាមីចំពោះឪពុកម្ដាយយើងដូចគ្នា។ ដូចពាក្យថា គ្មានទេមនុស្សឥតខ្ចោះក្នុងលោកនេះ ហេតុនេះពាក្យមិនសប្បាយចិត្តទាំងនោះអាចនឹងកើតឡើងនៅថ្ងៃណាមួយ។ ភរិយាឆ្លាតត្រូវចេះថ្លឹងថ្លែងថា ពាក្យណាគួរឱ្យភាគីទាំងសងខាងដឹង ពាក្យណាគួរសម្របសម្រួល និងលាក់ទុកដើម្បីទំនាក់ទំនងល្អក្នុងក្រុមគ្រួសារ។
៣- ចេះចាត់ចែងការងារផ្ទះ៖
ទោះសម័យនេះ ភរិយាភាគច្រើនត្រូវចេញទៅក្រៅរកលុយដូចស្វាមីក៏ដោយ ប៉ុន្តែរឿងចានក្បាន ថែទាំងផ្ទះសម្បែង នៅតែត្រូវការនារីជាចាំបាច់។ ការជួយរំលែកបន្ទុកក្នុងផ្ទះរបស់ស្វាមី អាចជួយសម្រាលបានមួយចំនួន តែប្រពន្ធល្អមិនអាចភ្លេចគិតពីរឿងផ្ទះសម្បែង បណ្ដោយឱ្យរប៉ាត់រប៉ាយ ហើយលើកឡើងថា គ្មានពេលសម្អាតនោះទេ។
៤- ចេះជួយស្វាមីរឿងលើគ្រែ៖
អាចជារឿងមិនគួរនិយាយ ប៉ុន្តែវាជាការពិត។ តាមធម្មជាតិ បុរសមានអារម្មណ៍ផ្លូវភេទច្រើនជាងស្ត្រី ហេតុនេះមូលហេតុធំដែលស្វាមីភាគច្រើនហ៊ានទៅមានស្រីក្រៅ ព្រោះតែភរិយាមិនសូវផ្ដល់ពេលវេលាសម្រាប់រឿងលើគ្រែ ឬព្រងើយកន្តើយចំពោះរឿងនេះញឹកញាប់ពេក។ ជួនកាល អ្នកទាំងពីរអាចនិយាយគ្នា បើសិនភរិយាមិនស្រួលខ្លួន ឬមានផ្ទៃពោះ ឬសរសៃខ្ចី ភរិយាអាចជួយសម្រួលរឿងនេះតាមវិធីណាមួយដែលល្អ មិនចាំបាច់ទាល់តែបម្រើដោយប្រើខ្លួនប្រាណទាំងស្រុងតែម្ដងក៏បាន។
៥- ចេះចាត់ចែងរឿងលុយកាក់បានច្បាស់លាស់៖
រឿងលុយកាក់ច្បាស់ណាស់ ភាគីភរិយាគឺជាអ្នកទុកដាក់ ហើយបើនាងជាមនុស្សច្បាស់លាស់ក្នុងការចាត់ចែង មិនចំណាយខុសខ្ទង់ មិនចំណាយលើរឿងខ្ជះខ្ជាយ នោះស្វាមីនឹងមិនងាយដាច់ចិត្តយកលុយទៅចំណាយខាងក្រៅទេ។ អាចនិយាយបានថា មុននឹងគាត់ចំណាយ គាត់អាចនឹងគិតដល់អ្នកដែលជាភរិយាជាមុនសិន។
៦-
ចេះគិតគូរក្រុមគ្រួសារខាងប្ដីដូចគ្រួសារខាងយើង៖
ចំណុចចុងក្រោយនេះរឹតតែចាំបាច់ ព្រោះអ្នកណាក៏ចេះស្រលាញ់គ្រួសាររបស់គេ មិនថាយើង មិនថាស្វាមី។ ដូច្នេះក្នុងនាមជាភរិយាត្រូវចេះចែករំលែកក្ដីស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគ្រួសារសាច់ថ្លៃ និងឪពុកម្ដាយក្មេកផង។ កាលណាអ្នកធ្វើបានចំណុចនេះ ស្វាមីអ្នកនឹងមានអារម្មណ៍កក់ក្ដៅ និងរឹតតែស្រលាញ់អ្នកខ្លាំងឡើងមិនខាន៕

Thursday, July 20, 2017
បើល្បីៗម្ល៉ឹងៗ តើកំពូលតារាសម្ដែងស្រីចិន អាចរកចំណូលបានប៉ុន្មានពីការថត?
បើល្បីៗម្ល៉ឹងៗ តើកំពូលតារាសម្ដែងស្រីចិន
អាចរកចំណូលបានប៉ុន្មានពីការថត?
ក្លាយជាតារាសម្ដែងដ៏ល្បី ច្បាស់ជាប្រាក់ចំណូលក៏កើនឡើងទៅតាមនោះដែរ។
ប្រិយមិត្តច្បាស់ជាឆ្ងល់ ហើយចង់ដឹងថា
តើតារាល្បីៗទទួលបានចំណូលពីការថតប៉ុន្មានទៅ
ស្របពេលប្រជាប្រិយរបស់គេខ្ពស់ដែរនោះ? ថ្ងៃនេះ Sabay
សូមស្រាយចម្ងល់ទាំងនេះ ដោយទម្លាយពីចំណូលរបស់កំពូលតារាស្រីចិន៨រូប
ខាងក្រោមនេះ៖
១. តារាសម្ដែង Zhou Xun
តំណែងតារាស្រីចិនដែលរកចំណូលបានច្រើនគេ Zhou Xun
បានទទួលប្រាក់ចំណូលបានជាង ៩៥លានយ័ន (ប្រហែល ១៤លានដុល្លារ)
ពេលសម្ដែងក្នុងរឿង "Ruyi's Royal Love in the Palace” នៅឆ្នាំ ២០១៧។
២. តារាសម្ដែង Fan Bingbing
Fan Bingbing
តែងស្ថិតនៅកំពូលតារាចិននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនដែលដាច់ទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះអាចរកចំណូលបានចាប់ពី
៨០លានយ័ន (ប្រហែល ១១,៨លានដុល្លារ) ឡើងទៅក្នុងមួយរឿង។
៣. តារាសម្ដែង Zhang Ziyi
តារាស្រីសម្រស់មិនចេះចាស់រូបនេះ
ត្រូវបានចាត់ទុកថាជាតារាស្រីល្បីបំផុតជុំវិញទ្វីបអាស៊ី
ព្រមទាំងនៅលោកខាងលិចផងដែរ។ រីឯចំណូលដែលនាង
ទទួលបានពីការសម្ដែងយ៉ាងហោចណាស់ ៥៩,៥លានយ័ន (ប្រហែល ៨,៨លានដុល្លារ)។
៤. តារាសម្ដែង Gong Li
ក្នុងឆ្នាំ ២០០៦ Gong Li បានដើរតួក្នុង “Miami Vice” ដែលពេលនោះ
មានសេចក្ដីរាយការណ៍មកថា នាងទទួលបានចំណូលជាង ៥លានដុល្លារ។ ដោយឡែក
នាងក៏បានគ្រងតំណែង "តារាសម្ដែងស្រីឆ្នើម” ជាប់ៗគ្នាចាប់ពីឆ្នាំ ២០០៧
ដល់ឆ្នាំ ២០១៥
ដូចនេះនាងអាចនឹងបានថ្លៃខ្លួនខ្ពស់ជាងឆ្នាំមុនៗទៀតក៏ថាបាន
នាពេលបច្ចុប្បន្ន។
៥. តារាសម្ដែង Zhao Liying
ស្រីស្អាត Liying មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងតាមរយៈ
រឿងភាគជាច្រើនដូចជា "Legend of Lu Zhen” ក្នុងឆ្នាំ ២០១៣, "The Journey of
Flower” ឆ្នាំ ២០១៥ និងរឿង "Duckweed" ដែលបញ្ចាំងក្នុងឆ្នាំ ២០១៧នេះ។
ចំណូលដែលនាងទទួលបានក្នុង ១រឿងភាគ អាចចាប់ពី ៤០លានយ័នឡើង (ប្រហែល
៥,៩១ លានដុល្លារឡើង)។
៦. តារាសម្ដែង Yang Mi
Yang Mi បានការគាំទ្រសម្បើមណាស់ ពេលសម្ដែងក្នុងភាពយន្តបែបមនោសញ្ចេតនា
"Eternal Love” ក្នុងឆ្នាំ ២០១៧ នេះ។ ក្រឡេកមើលប្រាក់ខែវិញ
ត្រូវបានរាយការណ៍ថា អាចរកបានក្នុងតម្លៃ ៥៥០ ០០០យ័ន (ប្រហែល ៨១
៣៨០ដុល្លារ) ក្នុងមួយរឿង។
៧. តារាសម្ដែង Sun Li
តារាស្រីដែលអ្នកគាំទ្រដាក់ឈ្មោះថា "Queen of Television” បើនិយាយពីចំណូលកាលពីឆ្នាំ ២០១៥ តារាស្រីរូបនេះទទួលបានចំណូលជាង ៨៥០ ០០០យ័ន (ប្រហែល ១២៥ ៧៦៩ ដុល្លារ) ពីរឿង "The Legend of Mi Yue"។
៨. តារាសម្ដែង Zheng Shuang
តារាសម្ដែងដែលតែងមានវត្តមានជារឿយៗក្នុងរឿងកុន និងរឿងភាគ
ហើយថ្មីៗនេះផងដែរនាងក៏បានក្លាយជាតារាទូរទស្សន៍ស្រីដែលរកចំណូលបានច្រើនជាងគេ
គឺជាង ៤០ ០០០យ័ន (ប្រហែល ៥ ៩០០ ដុល្លារ) ក្នុង ១រឿងភាគ៕
១. តារាសម្ដែង Zhou Xun
២. តារាសម្ដែង Fan Bingbing
៣. តារាសម្ដែង Zhang Ziyi
៤. តារាសម្ដែង Gong Li
៥. តារាសម្ដែង Zhao Liying
៦. តារាសម្ដែង Yang Mi
៧. តារាសម្ដែង Sun Li
តារាស្រីដែលអ្នកគាំទ្រដាក់ឈ្មោះថា "Queen of Television” បើនិយាយពីចំណូលកាលពីឆ្នាំ ២០១៥ តារាស្រីរូបនេះទទួលបានចំណូលជាង ៨៥០ ០០០យ័ន (ប្រហែល ១២៥ ៧៦៩ ដុល្លារ) ពីរឿង "The Legend of Mi Yue"។
៨. តារាសម្ដែង Zheng Shuang
Subscribe to:
Posts (Atom)
Search This Blog
|